ព័ត៌មានជាតិ
លោក ពៅ សុខ៖ រៀនសូត្រពីសម្តេច ហ៊ុន សែន នឹងក្លាយជាអ្នកយុទ្ធសាស្រ្តដ៏ឆ្នើម
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលជាអ្នករៀបរៀងសៀវភៅស្តីពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខណៈពេលនេះ សៀវភៅ «អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» ភាគ២ ភាគ៣ និងភាគ៤ បានបញ្ចប់ការរៀបរៀងជាស្ថាពរហើយ ហើយនឹងត្រូវបានបោះពុម្ពផ្សាយជាសាធារណៈក្នុងពេលឆាប់ៗនេះ។

លោក ពៅ សុខ បានបញ្ជាក់ថា ប្រសិនបើយុវជន ឬអ្នកនយោបាយបន្តវេន ចង់ក្លាយជាអ្នកនយោបាយ អ្នកការទូត អ្នកសេដ្ឋកិច្ច អ្នកគ្រប់គ្រង និងជាអ្នកយុទ្ធសាស្រ្តដ៏ឆ្នើម គប្បីសិក្សារៀនសូត្រឱ្យបានច្រើនបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលប្ចុចប្បន្នសម្តេច ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រកម្ពុជា។

លោក ពៅ សុខ បញ្ជាក់ទៀតថា នៅក្នុងសៀវភៅ «អ្នកុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» ទាំង៤ភាគ ដែលមានកម្រាស់ជិត ២ពាន់ទំព័រ ដែលលោកចំណាយពេលរៀបរៀងឡើងវិញជាង៣ឆ្នាំមកនេះ មានរៀបរាប់ទាំងអស់អំពីភាពបន់បែន ភាពប៉ិនប្រសប់ដ៏ឈ្លាសវៃនៃយុទ្ធសាស្រ្តនានា ទាំងនយោបាយការទូត និងយោធា ដែលសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាអ្នកដឹកនាំប្រទេសដ៏វ័យក្មេងជាងគេនៅលើពិភពលោក នាគ្រានោះ បានប្រើប្រាស់ក្នុងការចរចាស្វែងរកសន្តិភាព ជាមួយសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ដូចជាត្រីភាគី។

លោក ពៅ សុខ ឱ្យដឹងទៀតថា ប្រសិនបើអ្នកសិក្សា ឬអ្នកនយោបាយទាំងឡាយបានអានសៀវភៅ«អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» ទាំង៤ភាគជាប់គ្នា នោះពួកគេនឹងអាចក្លាយជាអ្នកនាំពាក្យ អ្នកការទូត អ្នកនយោបាយ អ្នកសេដ្ឋកិច្ច និងអ្នកយុទ្ធសាស្រ្តចំណានដូចសម្តេចតេជោដែរ ឬហោចណាស់ក៏បានជ្រាបខ្លះនូវយុទ្ធសាស្រ្តមួយចំនួន ដែលសម្តេចតេជោ បានប្រើប្រាស់ ក្នុងការអូសទាញគូបដិបក្ខ ឱ្យយល់ស្របតាមគំនិតផ្តួចផ្តើម និងទស្សនរបស់សម្តេច។

លោក បានលើកឡើងថា នៅពេលបានអានសៀវភៅ មិត្តអ្នកអានក៏ប្រហែលជាអាចក្លាយជាអ្នកឃោសនា ទាំងផ្នែកនយោបាយ ឬការធ្វើជំនួញដ៏មានទេពកោសល្យ និងប៉ិនប្រសប់ ព្រោះដំណាក់កាលចរចាសន្តិភាព ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ រយៈពេល១១ឆ្នាំនេះ ទាំងប្រៃ ល្វីង ជូរចត់ និងផ្អែមល្ហែម គឺសម្តេចតេជោ បានឆ្លងកាត់ទាំងអស់។ ដំណាក់កាលចរចាសន្តិភាព ពេលខ្លះ សម្តេច ក៏ប្រើប្រាស់វិធីសាស្រ្តរឹងត្អឹងបំផុត គឺការពារទស្សនៈរបស់សម្តេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពេលខ្លះក៏បត់បែន ពេលខ្លះក៏សម្របសម្រួល ដើម្បីឧត្តមផលប្រយោជន៍ជាតិ ហើយសម្រាប់អ្នកនយោបាយបច្ចុប្បន្ន ប្រហែលមិនមែនជាដៃគូយុទ្ធសាស្រ្ត នៃវិថីនយោបាយជាមួយសម្តេចតេជោ ហ៊ុន សែន ឡើយ។
លោកសង្កត់ធ្ងន់ថា សៀវភៅខាងលើនេះពុំមែនជាការសរសេរឡើងវិញថ្មីទេ ប៉ុន្ដែគ្រាន់តែជាការរៀបរៀងឡើងវិញបន្តពីឯកសារដើមទាំងស្រុងដែលរក្សាទុកដោយលោក កែវ បាភ្នំ ហើយក៏មិនមែនជាការអួតអាងថា លោក ជាអ្នករៀបរៀងដ៏ល្បី និងជាការផ្សព្វផ្សាយ ដើម្បីលក់សៀវភៅដែរ៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


