កីឡា
ពេជ្រ អាទិទេព កាន់តែឡើងខ្លាំង៤ប្រកួតសន្សំពិន្ទុក្នុងពូលវាយដៃគូឲ្យសន្លប់ទាំងអស់
អ្នកប្រដាល់កំពុងឡើងកូដខ្លាំង ពេជ្រ អាទិទេព បង្ហាញទម្រង់វាយកាន់តែល្អពីមួយប្រកួតទៅមួយប្រកួតរូបគេធ្វើបានល្អឡើងៗពិសេសក្នុងវគ្គសន្សំពិន្ទុក្នុងពូល ៤ប្រកួតវាយបរទេសឲ្យសន្លប់ទាំងអស់។
កូនសិស្សគ្រូឆ្នើមរូបនេះពិតជាសមត្ថភាពកើនឡើងខ្លាំងមែន ៤ប្រកួតដែលរូបគេផ្ដួលបរទេសឲ្យសន្លប់ក្នុងកម្មវិធីអ្នកចម្បាំងអូដ្ឋ រួមមាន៖
ទី១ ថងបាំង ផ្ដួលឲ្យសន្លប់ទឹកទី១ (ឡាវ)
ទី២ អូម៉ា ផ្ដួលឲ្យសន្លប់ទឹកទី២ (ម៉ាឡេស៊ី)
ទី៣ ផុងសិរិ ផ្ដួលឲ្យុសន្លប់ទឹក១ (ថៃ)
ទី៤ ឆាងយុទ្ធ ផ្ដួលឲ្យសន្លប់ទឹកទី១ (ថៃ)

រូបភាពហ្វេបុក អាទិទេព
កីឡាករ ពេជ្រ អាទិទេព និង វ៉ាន់ វឿន បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ដោយឡែកនៅរង់ចាំបេក្ខភាព ២រូបទៀតដែលត្រូវប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលសប្ដាហ៍នេះរួចទើបរកឃើញនរណានឹងឡើងទៅជាមួយ។ ការប្រកួតខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋ នេះរៀងប្លែកបន្តិចកីឡាករទាំងអស់ដែលប្រកួតចប់វគ្គសន្សំពិន្ទុក្នុងពូលរួចអ្នកដែលមានពិន្ទុច្រើនជាងគេ ៤រូបនឹងត្រូវឡើងទៅប្រកួតម៉ារ៉ាតុងមួយថ្ងៃយកខ្សែក្រវាត់តែម្ដងដោយមិនប្រើរូបមន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ។

រូបភាពហ្វេបុក អាទិទេព
សម្រាប់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋ ទម្ងន់ ៥៧គីឡូក្រាមរបស់សង្វៀនបាយ័ន នឹងធ្វើឡើងនៅថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៥។ ប្រាក់រង្វាន់លើកទឹកចិត្តកីឡាករដែលឈ្នះខ្សែក្រវាត់នឹងទទួលបាន ៥០លានរៀល។ រង់ចាំមើលថាកីឡាករខ្មែរ ឬបរទេសក្លាយជាម្ចាស់ខ្សែក្រវាត់នេះ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


