ព័ត៌មានជាតិ
ប្រធានមន្ទីរកិច្ចការនារីរាជធានី នាំយកអំណោយ ឧបត្ថម្ភដល់ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក
លោកស្រី កាន់រតនៈ ឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងលោកស្រី ម៉ាន ម៉ៃ មន្ត្រីនៃមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា នេះ បាននាំយកអំណោយស្បៀងអាហារ និងថវិកាមួយចំនួនដែលទទួលបានពីសប្បុរសជន ទៅជូនលោកស្រី គឹម ញិបអភិបាលខណ្ឌដង្កោ សម្រាប់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក្តនៅតាមផ្ទះ និងមណ្ឌលធ្វើចត្តាឡីស័ក នៅអនុវិទ្យាល័យដង្កោ។

អំណោយទាំងនេះ ជារបស់លោកព្រឹទ្ធាចារ្យ វ៉ាន់ ឆាយ និងលោកយាយ ទូច សុខា, លោកយាយ ម៉ន វ៉ាន់ស៊ី ព្រមទាំងបុត្រ នោងចៅ, លោក សែម សាន និងលោកស្រី ម៉ន ចន្នី ហើយអំណោយទាំងនោះរួមមាន អង្ករ២ តោន, ទឹកសុទ្ធ២០ កេស, ទឹកស៊ីអីវ ២០ យួរទឹកត្រី ២០ យួរ, ម៉ាស២ កេសធំ, អាកុល២ កាន (៦០លីត្រ), មីចំនួន២០ កេសធំ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី កាន់រតនៈ ឧប្បល បានបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ព្រមទាំងក្រុមគ្រួសារ បានចែករំលែកនូវស្បៀងអាហារ និងថវិកាចំនួន៤ លានរៀល ដល់រដ្ឋបាលខណ្ឌ ដើម្បីជួយសំរួលដល់ទុក្ខលំបាកប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក្ត នៅមណ្ឌលនិងតាមផ្ទះ ដែលជាការចូលរួមជាមួយរាជរដ្ឋាភិលក្នុងការទប់ស្កាត់បង្ការការពារការឆ្លងជំងឺកូវីត១៩ថ្មី ក្នុងសហគមន៏និងក្រុមគ្រួសារ ។

ដោយឡែកលោកស្រី គឹម ញិប អភិបាល បានថ្លែងអំណរគុណដល់ក្រុមគ្រួសារសប្បុរសជន ដែលបានចែករំលែក នូវស្បៀងអាហារ និងថវិកាមួយចំនួនដល់រដ្ឋបាលខណ្ឌ ដើម្បីយកទៅចែកឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងខណ្ឌដង្កោ ។ លោកស្រីអភិបាលខណ្ឌ បានជូនពរសប្បុរសជនជួប តែសេចក្តីសុខចំរើន ។
តាមការបញ្ជាក់ពីមន្ត្រីសាលាខណ្ឌដង្កោ នៅថ្ងៃនេះឲ្យដឹងថា ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ នាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋឆ្លងវិជ្ជមានវីរុសកូវី១៩ថ្មី ចំនួន២៧នាក់ ,អ្នកតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន៣៨៩ នាក់ ក្នុងនោះ អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅអនុ វិទ្យាល័យដង្កោចំនួន១០១នាក់ ក្រៅពីនេះ តម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន។ សម្រាប់មនុស្សចាស់ មានអាយុ៦០ឆ្នាំឡើងទៅ មានចំនួន៣០១៥នាក់បានទៅទទួលចាក់វ៉ាក់សាំង និងនៅមានចំនួនបន្តទៀតត្រូវទៅចាក់វ៉ាក់សាំង។

រដ្ឋបាលសាលាខណ្ឌដង្កោ បានចុះធ្វើការងារអប់រំផ្សព្វផ្សាយចែកម៉ាស អាកុល ដល់ប្រជាពលរដ្ឋតាមផ្សារ ទីប្រជុំជនសាធា រណៈ នៅតាមផ្ទះជួល ភាគច្រើន មានកម្មករស្នាក់នៅជាប់ជាប្រចាំ។ ជាមួយគ្នានោះ រដ្ឋបាលខណ្ឌបានឧបត្ថម្ភស្បៀង អាហារដល់ប្រជាពលរដ្ឋដែលធ្វើ ចត្តាឡីស័ក នៅតាមផ្ទះផងដែរ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា រដ្ឋបាលខណ្ឌ បានចាក់សារអប់រំប្រជាពលរដ្ឋ តាមឧឃ្ឃោសនស័ព្ទ ដឹកតាមរឺម៉កម៉ូតូ រថយន្ត ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងភូមិ សាស្ត្រខណ្ឌឲ្យពួកគាត់ ពាក់ម៉ាស់នៅ ពេលចេញដំណើរទៅក្រៅកន្លែងទីសាធារណៈ និងសារស្តីពីការអនុវត្តផាកពិន័យជាប្រាក់ចំនួន២០ ម៉ឺនរៀលដល់១លានរៀល និងការផ្តន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់កំណត់ផងដែរ ក្នុងករណីមានចេតនា ចម្លងវីរុសកូវីដ១៩ថ្មី ទៅអ្នកដទៃ ឬក្រុមអ្នកដែលមានអង្គការចាត់តាំង៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី