Connect with us

ព័ត៌មានជាតិ

ជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប ទទួលបានរទេះរុញពី សម្តេចធិបតី និងលោកជំទាវ

បានផុស

នៅ

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនដល់ពលរដ្ឋភៀសសឹក មានពិការភាពចំនួន ៣២នាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ  លោកឧត្ដមសេនីយ៍ឯក បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ចំពោះជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ។

លោកមានប្រសាសន៍ថា ការចែករទេះរុញដល់ជនពិការភាព គឺជាសកម្មភាពឆ្លុះបញ្ចាំងពីស្មារតីអាណិត ស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះពលរដ្ឋដែលជួបការលំបាកហើយក៏ជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ ដែលជួយសម្រាលបន្ទុក និងលើកកម្ពស់គុណភាពជីវិត។ តាមរយៈការផ្ដល់រទេះនេះ គឺជាការសម្រាលការលំបាក សម្រួលដល់ការធ្វើដំណើរ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ។

ចំណែក លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និងក្រុមការងារ ដែលបាននាំអំណោយមកចែកជូនប្រជាពលរដ្ឋភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប នាពេលនេះ។ លោកថា អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការចែករទេះរុញ បានធ្វើឱ្យបងប្អូនជនពិការលោកមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់។

ក្រៅពីអំណោយជារទេះរុញ ក្រុមការងារក៏បាននាំយកអំណោយមួយចំនួន ដោយក្នុងម្នាក់ទទួលបានរទេះរុញ ១គ្រឿង, ថ្នាំប៉ារ៉ាសេតាមុល ១ប្រអប់, សាប៊ូ ១ដុំ, ទឹកដោះគោខាប់ ១កំប៉ុង និងថវិកា ៥ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ  លោកឧត្ដមសេនីយ៍ឯក និងក្រុមការងារ ក៏បានប្រគល់ម៉ូតូចំនួន ២គ្រឿង ដែលអំណោយរបស់សប្បុរសជននៅរាជធានីភ្នំពេញ ផ្តល់តាមរយៈ លោកប្រគល់ជូនដល់វីរកងទ័ពនៅឈរជើងនៅប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ២គ្រឿង សម្រាប់ធ្វើដំណើរបំពេញការងារផងដែរ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម