Connect with us

ព័ត៌មានជាតិ

ពលរដ្ឋតាមមូលដ្ឋាន បន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ ការពារជំងឺកូវីដ-១៩ ថ្មី

បានផុស

នៅ

ក្រោយ​មាន​សេចក្ដីជូនដំណឹង​ពី​ក្រសួងសុខាភិបាល​អំពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ថ្មី ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន បាន​បន្ត​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ដើម្បី​បង្ការ​ការពារ​ជំងឺ​កូវីដ-១៩ ថ្មី JN.1។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ហ៊ាង មករា ប្រធាន​មណ្ឌល​សុខភាព​ស្ទឹងមានជ័យ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល នៅ​មណ្ឌល​សុខភាព បាន​បង្កើន​ការ​យកចិត្តទុកដាក់ ក្នុង​ការ​ទទួល​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី ដើម្បី​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ដើម្បី​បង្ការ​ជាមុន សំដៅ​ធានា​សុំា​ក្នុង​សហគមន៍ ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩ ឆ្នាំ ២០២៥។

លោកស្រី​បាន​បន្ត​ទៀត​ថា យុទ្ធនាការ​នេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដែល​កន្លង​មក​ដឹកនាំ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិ​ទី ៧ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ប្រជាពលរដ្ឋ​ចាស់​ក្មេង ប្រុស​ស្រី បាន​នាំគ្នា​មក​ទទួល​វ៉ាក់សាំង ដើម្បី​បង្ការ​ការ​រីក​រាលដាល​ក្នុង​សហគមន៍ ហើយ​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​តែងតែ​គិតគូរ​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ជា​បន្តបន្ទាប់ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស ក្នុង​គ្រា​ដែល​ជំងឺ​កូវីដ​-១៩ កំពុង​មាន​ការ​កម្រើក​ឡើង​មក​វិញ។

សូម​បញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ នឹង​ធ្វើឡើង​នៅ​តាម​មណ្ឌល​សុខភាព​ទាំងអស់ នៅ​តាម​ថ្នាក់​មូលដ្ឋាន ដោយ​ចាក់​ជូន​កុមារ និង​ប្រជាពលរដ្ឋ ចាប់ពី​អាយុ ១២ ឆ្នាំ ឡើង​ទៅ ហើយ​ចាក់​បន្ត​ជូន​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពី​លើក​ទី ៣ បន្ត​ដល់​លើក​ទី ៧៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម