ព័ត៌មានជាតិ
ស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅផ្លូវជាតិលេខ៨ ត្រូវបិទជាបណ្ដោះអាសន្ន បន្ទាប់ពីអ្នកជំងឺកូវីដ១៩ម្នាក់ ចូលចាក់សាំង
អាជ្ញាធរស្រុកពារាំងសម្រេចបិទជាបណ្ដោះអាសន្នស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែងស្ថិតនៅតាមដងផ្លូវជាតិលេខ៨ ភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បន្ទាប់ពីអ្នកជំងឺកូវីដ១៩ម្នាក់ ដែលធ្វើដំណើរឆ្លងកាត់ ហើយបានចូលចាក់សាំងនិងចូលបន្ទប់ទឹកនៅទីនោះ។
លោក ហួត កល្សាណ ប្រធានស្រុកប្រតិបត្តិពារាំង បានប្រាប់នៅយប់ទី២៨ ខែមីនា ឆ្នាំ២០២១ថា ទីតាំងស្ថានីយប្រេងឥន្ធនៈនោះត្រូវបិទជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវ។
លោកបន្តថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈ រួមនឹងអ្នកពាក់ព័ន្ធបុគ្គលិក ត្រូវឱ្យធ្វើចត្តាឡីស័កនៅទីនោះផ្ទាល់ ដោយយកសំណាកពួកគាត់។

លោក ហួត កល្សាណ បញ្ជាក់ថា យើងបិទស្ថានីយប្រេងឥន្ធនៈ និងធ្វើចត្តាឡីស័កបែបនេះ ក៏ព្រោះតែកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ម្នាក់ នៅឯខេត្តស្វាយរៀង បានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៨ ដោយចូលចាក់សាំងនៅទីនោះ និងចូលបន្ទប់ទឹកទៀតផង។
ហេតុនេះដើម្បីងាយស្រួលគ្រប់គ្រង និងស្រាវជ្រាវមន្ត្រីជំនាញសម្រេចបិទ ស្ថានីយប្រេងឥន្ធនៈ នោះជាបណ្ដោះអាសន្នសិន។
លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈត្រូវបានធ្វើចក្តាឡីស័កនៅនឹងស្ថានីយប្រេងឥន្ធនៈផ្ទាល់ដោយទីតាំងនោះនៅដាច់ដោយឡែកនិងងាយស្រួលដល់គ្រូពេទ្យមកយកសំណាកទៅពិនិត្យផងដែរ៕
អត្ថបទ ៖ សៅគ្រី

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


