ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយប្រហារទូទាំងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ៨នាក់ និងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ
យោងតាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃអាទិត្យទី២៥ខែឧសភាឆ្នាំ២០២៥ រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំ នៅទូទាំងប្រទេសអ៊ុយក្រែន ដែលជាលទ្ធផលបណ្តាលឲ្យមនុស្សចំនួន៨នាក់ បាត់បង់ជីវិត និង៣០នាក់រងរបួស។

សេចក្តីរាយការណ៍ខាងលើបន្តថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គឺមាន៤នាក់នៅក្នុងតំបន់ Khmelnytskyi ភាគខាងលិច, ៣នាក់ក្នុងទីក្រុងកៀវ និងម្នាក់នៅទីក្រុង Mykolaiv ភាគខាងត្បូង។
ក្រៅពីមនុស្សស្លាប់ហើយនោះ, អភិបាលតំបន់ Khmelnytskyi លោក Serhiy Tyurin បានបញ្ជាក់លើ Facebook ថា ផ្ទះ៦ខ្នងត្រូវខ្ទេចទាំងស្រុង ខណៈ២០ខ្នងទៀត រងរបួសការខូចខាត។
ការវាយប្រហារនេះកើតឡើងពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោសទ្រង់ទ្រាយធំបំផុត គិតចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។
កាលពីថ្ងៃសុក្រទី២៣ខែឧសភា ភាគីនីមួយៗបានដោះលែងមនុស្សចំនួន ៣៩០នាក់ ដែលរួមមានបុគ្គលិកយោធាចំនួន ២៧០នាក់ និងជនស៊ីវិល ១២០នាក់នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសសរុបចំនួន ២ ០០០នាក់ពីភាគីទាំងពីរ។
ការដោះដូរនេះ ធ្វើឡើងបន្ទាប់ពីកិច្ចចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដែលជាកិច្ចសន្ទនាដ៏សំខាន់លើកដំបូងរវាងប្រជាជាតិទាំងពីរក្នុងរយៈពេលបីឆ្នាំ។
ដ្បិតគ្មានបទឈប់បាញ់ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលកិច្ចចរចានោះក៏ដោយ ប៉ុន្តែការដោះដូរអ្នកទោសនេះ គឺតំណាងឲ្យកាយវិការមនុស្សធម៌ដ៏គួរឲ្យកត់សម្គាល់ចំពេល អរិភាពកំពុងបន្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ កំពុងរៀនសូត្រ ពីសង្គ្រាមដ្រូន រវាង រុស្ស៊ីនិងអ៊ុយក្រែន

-
ចរាចរណ៍១ សប្តាហ៍ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ព័ត៌មានជាតិ២០ ម៉ោង ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច