កីឡា
មកពេលខ្លី តែ Breninho បានបង្ហោះសារយ៉ាងក្តុកក្តួល ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង
ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Breninho បានបង្ហោះសារយ៉ាងក្តុកក្តួល ក្រោយចាកចេញពី ព្រះខ័នរាជស្វាយរៀង នៅរដូវកាលនេះ។

បន្ទាប់ពីត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសអំពីការចាកចេញជាផ្លូវការ Breninho បានបង្ហោះសារខ្លីនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖«សូមអរគុណព្រះខ័នរាជស្វាយរៀង សម្រាប់ប៉ុន្មានខែនេះ វាគឺពិតជាអស្ចារ្យ។ ខ្ញុំបានជួបនូវរឿងដ៏អស្ចារ្យនៅទីនេះ។ ខ្ញុំតែងតែព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងឱកាសនេះ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចដើរតាមការរំពឹងទុករបស់ខ្ញុំ»។
ជាមួយគ្នានេះ Breninho បានបង្ហាញការអរគុណទៅកាន់ថ្នាក់ដឹកនាំក្លិប លោក Pep Munoz និងអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង យ៉ាងដូច្នេះថា ៖«សូមអរគុណ Christopher Grant សម្រាប់អ្វីគ្រប់យ៉ាងចាប់ពីថ្ងៃដំបូង។ អ្នកពិតជាអស្ចារ្យសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ អរគុណលោកគ្រូ Pep Munoz សម្រាប់ទំនុកចិត្ត ជឿជាក់ និងផ្តល់ឱកាសនេះដល់ខ្ញុំ។ ខ្ញុំនឹងដឹងគុណអ្នកជានិច្ច…។ សរុបមក សូមអរគុណអ្នកគាំទ្រទាំងអស់ ខ្ញុំគ្មានពាក្យអ្វីនឹងថ្លែង ដើម្បីអរគុណចំពោះក្តីស្រលាញ់ដែលខ្ញុំទទួលបានពីអ្នកទាំងអស់គ្នាឡើយ។ សម្រាប់អ្វីដែលនៅសល់ខ្ញុំសូមជូនពរឱ្យក្លិបទទួលបានជោគជ័យ ហើយខ្ញុំនឹងចាំលើកទឹកចិត្តអ្នកជានិច្ច។ រីករាយដែលបានពាក់អាវនេះ»។
គួរបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៨ ឆ្នាំ បានចាកចេញពីក្រុមព្រះខ័នរាជស្វាយរៀងហើយ បន្ទាប់ពីស្នាក់នៅទីនេះបានកន្លះរដូវកាល៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


