កីឡា
ដៃគូរបស់ កម្ពុជា ក្រុម តាហ្ស៊ីគីស្ថាន មានប្រវត្តិឈ្នះពានអន្តរជាតិ៣
ក្រុមបាល់ទាត់ជម្រើសជាតិ តាហ្ស៊ីគីស្ថាន នឹងមកប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមជម្រើសជាតិមួយនេះជាក្រុមល្អមួយនៅក្នុងតំបន់អាស៊ី និងមានកម្រិតគុណភាពល្អជាងជម្រើសជាតិកម្ពុជា។ បច្ចុប្បន្ន ពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ ១០៥ នៃតារាង FIFA Ranking ហើយប្រវត្តិរបស់ពួកគេល្អបំផុតឈានដល់ចំណាត់ថ្នាក់ ៩៩។
ការប្រកួតអន្តរជាតិលើកដំបូងរបស់ តាហ្ស៊ីគីស្ថាន គឺស្មើជាមួយក្រុមខ្លាំងប្រចាំអាស៊ី អ៊ូបេគីស្ថាន ដោយលទ្ធផល ២-២ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩២។

ពួកគេបានចូលរួមប្រកួតពានរង្វាន់ក្នុងតំបន់អាស៊ី និងពិភពលោកជាច្រើន ប៉ុន្តែក៏មិនសូវទទួលបានលទ្ធផលល្អប្រសើរដែរ។ ទោះបីជាយ៉ាងណា បើគិតលើពានអន្តរជាតិដែលពួកគេធ្លាប់ឈ្នះគឺ ពានរង្វាន់កម្រិតអាស៊ី ១ លើក ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី និងពានមិត្តភាពអន្តរជាតិ២លើក ដែលរៀបចំនៅថ្ងៃ FIFA Day។
ជើងឯក AFC Challenge Cup ឆ្នាំ២០០៦

តាហ្ស៊ីគីស្ថាន បានឈ្នះពានរង្វាន់កម្រិតអាស៊ី AFC Challenge Cup នៅឆ្នាំ២០០៦ បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិ ស្រីលង្កា ដោយលទ្ធផល ៤-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៦ និងបានឈប់ដំណើរការនៅឆ្នាំ២០១៤។ កាលពីឆ្នាំ២០០៦ ដែលជាឆ្នាំរៀបចំការប្រកួតលើកដំបូងនោះមានក្រុមទាំងអស់១៦ចូលរួមប្រកួត ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាក៏បានចូលរួម ប៉ុន្តែបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។
ជើងឯក King’s Cup ឆ្នាំ២០២២

ពានរង្វាន់ King’s Cup រៀបចំដោយប្រទេសថៃដែលមានអាយុកាល៥៧ឆ្នាំគិតចាប់តាំងពីឆ្នាំ១៩៦៨។ ក្រុមតាហ្ស៊ីគីស្ថាន ឈ្នះជើងឯកពានរង្វាន់នេះនៅឆ្នាំ ២០២២ បន្ទាប់ពីបានយកឈ្នះ ក្រុមជម្រើសជាតិ ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ៣-០។
ជើងឯក Merdeka Tournament ឆ្នាំ ២០២៣

តាហ្ស៊ីគីស្ថាន បានឈ្នះពានមិត្តភាពអន្តរជាតិ Merdeka នៅឆ្នាំ ២០២៣ បន្ទាប់ពីបានយកឈ្នះ ជម្រើសជាតិ ម៉ាឡេស៊ី ដោយលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ពានរង្វាន់មិត្តភាពអន្តរជាតិដែលមានអាយុកាល៦៨ឆ្នាំមកហើយ ចាប់តាំងពីបង្កើតឡើងកាលពីឆ្នាំ១៩៥៧។ ជាទូទៅពានរង្វាន់នេះរៀបចំនៅថ្ងៃ FIFA Day ដែលមានក្រុម៤ចូលរួមប្រកួត។ កាលពីឆ្នាំ២០២៤ ក្រុមតាហ្ស៊ីគីស្ថានទទួលបានចំណាត់ថ្នាក់លេខ៣។
សរុបការឈ្នះមិត្តភាពអន្តរជាតិ២គឺសុទ្ធតែយកឈ្នះលើក្រុមជម្រើសជាតិ ម៉ាឡេស៊ី ទាំងពីរលើក៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន