ព័ត៌មានអន្ដរជាតិ
ជំងឺពិសធ្យូងត្រូវសង្ស័យផ្ទុះការឆ្លងក្នុងខេត្ត Nong Bua Lamphu ប្រទេសថៃ
មន្ត្រីសុខាភិបាលក្នុងខេត្ត Nong Bua Lamphu នៅភាគឦសាន្តប្រទេសថៃ បានចាប់ផ្តើមការតាមដានទំនាក់ទំនងជាបន្ទាន់ បន្ទាប់ពីបុរសអាយុ ៦៤ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាស្រដៀងនឹងជំងឺពិសធ្យូង Anthrax (អង់ត្រាក់)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី៣០ខែឧសភានេះ។

អ្នកជំងឺដែលសង្ស័យបានកើតពងបែករមាស់ ប្រែទៅជាស្នាមខ្មៅ បន្ទាប់ពីគាត់បានចូលរួមបរិភោគសាច់គោឆៅកាលពីថ្ងៃទី២៣ ខែឧសភា។ លទ្ធផលមន្ទីរពិសោធន៍បឋមបង្ហាញថា ទំនងជាមានការឆ្លងមេរោគ Bacillus anthracis ដែលជាបាក់តេរីដែលបង្កឱ្យមានជំងឺអង់ត្រាក់។
បុរសនេះស្ថិតក្រោមការតាមដានយ៉ាងដិតដល់នៅមន្ទីរពេទ្យ ខណៈអាជ្ញាធរខេត្តកំពុងស្រាវជ្រាវរកប្រភព និងតាមដានទំនាក់ទំនង។ ចំណែកសំណាករបស់បុរសសង្ស័យកើតជំងឺនេះខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ជាតិសម្រាប់ការបញ្ជាក់បន្ថែម ខណៈដែលអាជ្ញាធរបង្កើនការឃ្លាំមើល និងវិធានការបង្ការ ដើម្បីទប់ស្កាត់ការរីករាលដាលដែលអាចកើតមាន។
គួរបញ្ជាក់ថា ជំងឺពិសធ្យូង គឺជាជំងឺធ្ងន់ធ្ងរដែលឆ្លងតាមរយៈការប៉ះពាល់ជាមួយសត្វដែលមានមេរោគ ឬសាច់ដែលមានមេរោគ ដែលបង្កហានិភ័យខ្ពស់ចំពោះអ្នកកាប់សាច់ អ្នកបរិភោគសាច់ឆៅ និងកម្មករក្នុងឧហ្សាហកម្មសាច់សត្វ។ សត្វដែលអាចឆ្លងមេរោគនេះមានដូចជា គោ ក្របី ពពែ និងចៀម ខណៈសាធារណជនត្រូវបានជំរុញឱ្យចៀសវាងការបរិភោគសាច់ឆៅ និងរាយការណ៍ពីរោគសញ្ញាស្បែកមិនប្រក្រតីជាបន្ទាន់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


