សន្តិសុខសង្គម
ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម
កាលពីព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញ លោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប ៧ ភាសា មានអាសយដ្ឋាននៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងសង្គម។

មន្ទីរធម្មការ និងសាសនារាជធានី បានធ្វើកិច្ចសន្យាណែនាំគ្រូបារមីស្នងរូប ៧ ភាសា ខាងលើ ឲ្យបញ្ឈប់ និងលុបវីដេអូ រូបថតសកម្មភាពពាក់ព័ន្ធនឹងការ ទស្សន៍ទាយ ប្រោះព្រំ លើករាសី ជាដើម តាមប្រព័ន្ធបណ្ដាញសង្គម ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តថភាពសង្គម និងសាសនា ទាំងចាស់ទាំងថ្មី ចេញទាំងអស់។

ជាមួយនេះ លោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប ៧ ភាសា ក៏បានធ្វើកិច្ចសន្យាយល់ព្រមលុបវីដេអូ និង រូបថតសកម្មភាពប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម នៅលើប្រព័ន្ធបណ្ដាញសង្គមទាំងអស់។ បន្ថែមនោះ លោកសន្យាមិនបង្ហោះរាល់រូបភាព ឬ វីដេអូសកម្មភាពទាំងអស់ នៅលើប្រព័ន្ធបណ្ដាញសង្គម នានា នោះទេ។

លោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ក៏បានអំពាវនាវដល់សិស្សគណ អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គម គ្រប់ប្រភេទទាំងអស់ សូមកុំថតចម្លង ចែកចាយបន្តនូវរូបភាព និងវីដេអូចាស់ៗ របស់លោក និង ស្នើឲ្យជួយលុបវីដេអូ រូបថតសកម្មភាព ចាស់ថ្មី ទាំងអស់របស់លោក ចេញពីបណ្ដាញសង្គម។ លោកក៏បានបន្ថែមថា បើនៅតែមានអ្នកបន្តចែកចាយបង្ហោះរូបភាព សកម្មភាពរបស់ក្រុមលោកនៅលើបណ្ដាញសង្គមតទៅទៀតនោះ គឺមិនទទួលខុសត្រូវឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ លោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប ៧ ភាសា បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ម្តងរួចមកហើយ។

ក្នុងកិច្ចសន្យាជាមួយ មន្ទីរធម្មការ គ្រូបារមីស្នងរូប ៧ ភាសា បានសន្យាឈប់ធ្វើសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម មិនថតបង្ហោះសកម្មភាពអួតអាងផ្ទុយពីការពិតតាមបណ្ដាញសង្គម ឈប់ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ឬអ្នកលេងបណ្ដាញសង្គម ឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា។ ករណីមិនគោរពតាមកិច្ចសន្យា នឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ ៖ សំណាង
អត្ថបទពាក់ព័ន្ធ ៖ គ្រូ ៧ ភាសា និងគ្រូបារមី ៥ នាក់ ចុះកិច្ចសន្យាឈប់បំពុលសង្គម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន