កីឡា
សហព័ន្ធកីឡាវាយសីកម្ពុជា លើកឡើងពីការប្រមូលផ្ដុំកីឡាករឆ្ពោះទៅស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥
អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា ការប្រមូលផ្ដុំកីឡាករជម្រើសជាតិឆ្នាំនេះមាន ៨រូប និងក្រុមថ្នាលមានចំនួន ៤រូបផងដែរដើម្បីត្រៀមការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅឯប្រទេសថៃ។

ទិដ្ឋភាពប្រកួតកន្លងទៅ (រូបភាពផេកសហព័ន្ធ)
លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រមូលផ្ដុំរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺដំណើរការដូចសហព័ន្ធកីឡាជាតិដទៃដែរ។ សម្រាប់ឆ្នាំនេះគឺប្លែកបន្តិចដោយសារការប្រមូលផ្ដុំជម្រើសជាតិមានតែផ្នែកបុរសប៉ុណ្ណោះ ដូច្នេះវិញ្ញាសាផ្នែកនារីមិនមានទេ។

ទិដ្ឋភាពប្រកួតកន្លងទៅ (រូបភាពផេកសហព័ន្ធ)
កីឡាករជម្រើសជាតិដែលត្រូវបានប្រមូលផ្ដុំគឺមាន ៨រូប និងក្រុមថ្នាលមាន ៤រូប ដែលពួកគេត្រូវមកហ្វឹកហាត់នៅទីតាំងរបស់សហព័ន្ធកីឡាវាយសីក្នុងពហុកីឡដ្ឋានជាតិតាមផែនការរបស់សហព័ន្ធ។ ដោយឡែកក្រោយបញ្ចប់ការហ្វឹកហាត់នៅក្រុមជម្រើសជាតិពួកគេអាចចេញទៅបន្តហ្វឹកហាត់តាមទីលានរបស់ខ្លួនផ្សេងៗទៀតបាន។

លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធ
ចំពោះការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះសហព័ន្ធបានផ្ដោត និងមានផែនការយុទ្ធសាស្ត្រច្រើនដើម្បីអនុវត្តន៍ផងដែរ។ ទី១ សហព័ន្ធបង្កើតឲ្យមានជាការប្រកួតជារៀងរាល់ខែដើម្បីពង្រឹងសមត្ថភាព និងដឹងពីចំណុចខ្លាំង និងភាពខ្វះខាតរបស់កីឡាករ។ ទី២ សហព័ន្ធស្វះស្វែង និងទំនាក់ទំនងភាគីពាក់ព័ន្ធនានាដើម្បីរកឱកាសបញ្ជូនកីឡាករជម្រើសជាតិ ឬថ្នាលបានចេញទៅហ្វឹកហាត់នៅក្រៅប្រទេសថែមទៀតតាមដែរអាចធ្វើទៅបាន។

ក្រុមកីឡាវាយសីកម្ពុជា
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នេះនឹងធ្វើឡើងនៅឯប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥។ ម្ចាស់ផ្ទះថៃនឹងដាក់ ៥០ប្រភេទកីឡាដើម្បីប្រកួតប្រជែងមេដាយ។ សម្រាប់កម្ពុជាគ្រោងនឹងបញ្ជូនកីឡាចំនួន ៤០ប្រភេទក្នុងនោះក៏មានប្រភេទកីឡាវាយសីផងដែរដើម្បីប្រជែងមេដាយជូនជាតិមាតុភូមិ៕



ទិដ្ឋភាពប្រកួតកន្លងទៅ (រូបភាពផេកសហព័ន្ធ)
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់