ព័ត៌មានជាតិ
កង់ចំនួន ១២ គ្រឿង និងសម្ភារសិក្សាចែកដល់សិស្សក្រីក្រតំបន់ដាច់ស្រយាលក្នុងស្រុកសំបូរ
សិស្សសាលានៅតំបន់ដាច់ស្រយាល និងមានជីវភាពខ្វះខាតជួបការលំបាក ចំនួន ៧០នាក់ នៅសាលាបឋមសិក្សាអូរក្រសាំង និងបឋមសិក្សាខ្សាច់ម្កាក់ ក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ទទួលបានកង់ចំនួន ១២ គ្រឿង និងសម្ភារមួយចំនួនពីអាជ្ញាធរស្រុកសំបូរ។
លោក គង់ មេត្តា អភិបាលស្រុកសំបូរបានឲ្យដឹងថា សិស្សានុសិស្សចំនួន ៧០នាក់ ដែលទទួលបានការចែកសម្ភារមាននៅសាលាបឋមសិក្សាអូរក្រសាំង និងបឋមសិក្សាខ្សាច់ម្កាក់ ដែលស្ថិតនៅតំបន់ដាច់ស្រយាល និងមានការខ្វះខាត ក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

លោកអភិបាលស្រុក ក៏បានសួរសុខទុក្ខក្មួយៗសិស្សានុសិស្សដែលកំពុងជួបការលំបាក ធ្វើយ៉ាងណាត្រូវខិតខំប្រឹងសិក្សា ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ។ ក្នុងពេលនោះផងដែរ ក្រុមការងាររួមទាំងលោកអភិបាលស្រុកក៏បានជួយជួសជុលដល់សាលារៀន ដែលមានសភាពចាស់ទ្រុឌទ្រោមបាក់បែក ដើម្បីសម្រួលដល់ការអប់រំសិក្សាដល់ប្អូនៗ ។


អំណោយចែកជូនដល់សិស្ស រួមទាំងលោកគ្រូអ្នកគ្រូ រួមមាន៖ ប៊ិច សៀវភៅ កាតាប ដែលជាអំណោយមនុស្សធម៌របស់សប្បុរសជន និងកង់ ចំនួន ១២គ្រឿង ជាអំណោយរបស់អង្គការ World Vision ប្រចាំស្រុកសំបូរ ក្នុងកម្មវិធីសប្បុរសធម៌ការងារអប់រំ រួមទាំងមានការរៀបចំអាហារសាមគ្គី និងជួសជុលអគារសិក្សា ជូនដល់សិស្សានុសិស្ស ផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


