ព័ត៌មានអន្ដរជាតិ
UN ព្រមានពីការកើនឡើងគួរឱ្យព្រួយបារម្ភចំពោះកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅហ្គាហ្សា
អង្គការសហប្រជាជាតិបានចេញការព្រមានអំពីការកើនឡើងយ៉ាងខ្លាំងនៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ នៅតំបន់ហ្គាហ្សា ដោយមានកុមារជាង ២៧០០ នាក់ទៀតទើបតែធ្វើរោគវិនិច្ឆ័យឃើញនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី០៦ខែឧសភា។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) រាយការណ៍ថា កុមារតូចៗជាង ១៦៥០០នាក់ បានទទួលការព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរចាប់តាំងពីខែមករាដើមឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយ មានតែមជ្ឈមណ្ឌលព្យាបាលចំនួន ៤ប៉ុណ្ណោះ នៅហ្គាហ្សាសម្រាប់ព្យាបាលកុមារដែលមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយ ២ ក្នុងចំណោមនោះបានបិទទៅហើយ។ នេះមានន័យថា កុមារជាច្រើនមិនអាចទទួលបានជំនួយវេជ្ជសាស្រ្តសង្គ្រោះជីវិតដែលពួកគេត្រូវការទៀតទេ។
ចំពេលភាពអត់ឃ្លានរីករាលដាលនៅទូទាំងតំបន់ហ្គាហ្សា អង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានថាប្រព័ន្ធសុខភាពរបស់ហ្គាហ្សាកំពុងដួលរលំ។ មន្ទីរពេទ្យដែលដំណើរការចុងក្រោយចំនួនពីរគឺ Nasser Medical Complex និង Al-Amal ឥឡូវនេះក៏មានហានិភ័យមិនដំណើរការដែរ។ WHO អំពាវនាវជាបន្ទាន់ឱ្យមានការការពារមន្ទីរពេទ្យទាំងនេះ ដោយសង្កត់ធ្ងន់ថា ការវាយប្រហារលើកន្លែងថែទាំសុខភាពត្រូវតែបញ្ឈប់។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងក្រុមមនុស្សធម៌បានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថា បានកំណត់គោលដៅដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តរបស់ហ្គាហ្សា ដោយបង្កើតលក្ខខណ្ឌហៅថា«មិនអាចរស់បាន» សម្រាប់ប្រជាជនស៊ីវិល៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


