Connect with us

កីឡា

មិន​អាច​មើល​ស្រាលបានទេ! មិន​ស្រួល ​ខ្សែក្រវាត់​អាច​ធ្លាក់​ទៅ​​ដៃ​ វ៉ាន់ វឿន​

បានផុស

នៅ

វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​អ្នក​ចម្បាំង​អូដ្ឋ​ ទម្ងន់​ ៥៧​គីឡូក្រាម​របស់​សង្វៀន​បាយ័ន​ នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍​ ទី១៤ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នេះ​ហើយ​ ខណៈ​បេក្ខភាព​ទាំង​ ៤នាក់​គឺ​ វ៉ាន់​ វឿន​ ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ និង​មិន​អាច​មើល​ស្រាល​បាន​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ វ៉ាន់​ វឿន​ (រូបភាពហ្វេសបុក វ៉ាន់​ វឿន)

បើ​និយាយ​ពី​ភាព​ល្បី​លើ​បណ្ដាញ​សង្គម​ និង​សមត្ថភាព​លេចធ្លោ​បច្ចុប្បន្ន​នេះ​គឺ​ ពេជ្រ​ អាទិទេព​, រិទ្ធី​ សូសែន​ ហើយ​ដោយ​ទទួល​បាន​ប្រជាប្រិយភាព​រួម​ទាំង​យក​ឈ្នះ​ដៃគូ​ស្ទើរ​រាល់​កម្មវិធី​តូច-ធំ​កន្លង​ទៅ។​ សមត្ថភាព​បេក្ខភាព​ខ្មែរ​២រូប​នេះ​គឺ​ពិត​ជា​ល្អ​ និង​កំពុង​ឡើង​កូដ​មែន។​

កីឡាករ​ វ៉ាន់​ វឿន​ (រូបភាពហ្វេសបុក វ៉ាន់​ វឿន)

ប៉ុន្តែ​ក៏​មិនអាច​មើល​ស្រាល​កីឡាករ​ជើង​ចាស់​ដែល​ប្រឡូក​គុន​ខ្មែរ​មុន​អ្នក​ទាំង​ពីរ និង​សំបូរ​បទ​ពិសោធ​ វ៉ាន់​ វឿន​ នោះ​ដែរ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​អូដ្ឋ​នេះ។​ សិស្ស​គុន​មក​ពី​ក្លឹប​ឃ្លាំងមឿង​កីឡា​រូប​នេះ​មាន​បទ​ពិសោធ​ច្រើន​លើ​សង្វៀន​ និង​ធ្លាប់​ជួប​ជើង​ខ្លាំង​រាប់​ភ្លេច​ទៅ​ហើយ។​

កម្មវិធីប្រកួត​វគ្គផ្ដាច់ព្រ័ត្រ

បើ​ទោះ​ជា​វ័យ​ជ្រេ​បន្តិច​ និង​មិន​សូវ​មាន​កម្លាំង​បុក​ខ្លាំង​ដូច​គេ​មែន​ តែ​អ្នក​លេង​គុន​ខ្មែរ​ វ៉ាន់​ វឿន​ ធ្លាប់​យក​រង្វាន់​ធំ​ច្រើន​ដង​ហើយ​ពិសេស​ធ្លាប់​ឈ្នះ​ ពេជ្រ​ ប៊ុនសិទ្ធ​ ដែល​ជា​ជើង​ខ្លាំង​មួយ​ផង​ដែរ​កន្លង​ទៅ។​ វ៉ាន់​ វឿន​ វាយ​បែប​ត្រជាក់​ មិន​កញ្ជ្រោល​ខ្លាំង​ មាន​ដើរ​បុក​ និង​ថយ​វាយ។​ រូប​គេ​អាច​ប្រើ​បាន​គ្រប់​ស្នៀត​ ទាត់​ក្រោម​ ទាត់​លើ​ ឆក់​បត់​កែង​ និង​ជង្គង់។​ ភាព​វ័យឆ្លាត​របស់​គេ​មួយ​ទៀត​នោះ​ចេះ​វាយ​ដក​សន្សំ​កម្លាំង​ និង​លាក់​ទុក​ស្នៀត​ចុង​ក្រោយ​ទុកផ្ដួល​ដៃគូ​ពេល​ចូល​បុក​ភ្លេច​ខ្លួន។​ យ៉ាងណា​កីឡាករ​រូប​នេះ​ក៏​មាន​ចំណុច​ខ្សោយ​ផង​ដែរ​គឺ​កម្លាំង​ស៊ុហ្វ​ និង​ខ្សោយ​ជើង​ក្រោម។​

បញ្ជាក់​ដែរ​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​អ្នក​ចម្បាំង​អូដ្ឋ​ ទម្ងន់​ ៥៧​គីឡូក្រាម​របស់​សង្វៀន​បាយ័ន​ដែល​ជា​ការ​ប្រកួត​ម៉ារ៉ាតុង​ខ្មែរ​ ៣ ម៉ាឡេស៊ី ១​ ឈាន​មក​ដល់​ហើយ​នៅ​ថ្ងៃ​ទី១៤​ មិថុនា​ ឆ្នាំ​២០២៥​ នេះ។​ បេក្ខភាព​ទាំង​៤នាក់​នេះ​រួម​មាន​ វ៉ាន់​ វឿន​ ពេជ្រ​ អាទិទេព​ រិទ្ធី សូសែន​ និង​ អ៉ូម៉ា​ រេដវូហ្វ។​ អ្នក​ឈ្នះ​ទទួល​បាន​ខ្សែក្រវាត់​ ១គ្រឿង​ អម​ដោយ​ប្រាក់​រង្វាន់​ជា​ច្រើន​រៀល៕​

អត្ថបទដោយ៖ នួន​ ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម