ព័ត៌មានជាតិ
អភិបាលខេត្តកែប ៖ ព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមមួយសម្រាប់អ្នកប្រើបណ្តាញសង្គម
កែប ៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅ លើបណ្តាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌ លើរាជរដ្ឋាភិបាល ឬមានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀត យុជនគឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។

ក្នុងនោះព័ត៌មានក្លែងក្លាយមាន៣ប្រភេទ មានព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ។
លោកបណ្ឌិត មានប្រសាសន៍លើកឡើង ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News! នៅថ្ងៃទី១២ ខែមិថុនានេះបានធ្វើឡើងនៅសាលប្រជុំធំសេះស សាលាខេត្តកែប ដោយបានការអញ្ជើញចូលរួមដោយលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប តំណាងសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ត្រី តំណាងកងកម្លាំងទាំងបី ប្រធាន ប្រធានស្ដីទី មន្ទីរអង្គភាពជុំវិញខេត្តកែប រដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ក្រុមយុវជន សិស្សនិស្សិត និងអ្នកសារព័ត៌មានសរុបប្រមាណជិត៤០០នាក់ នៅសាលប្រជុំសេះសសាលាខេត្តកែប។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនេះ បានរំខានដល់សណ្តាប់ធ្នាប់នយោបាយ និងសង្គមនៅជុំវិញពិភពលោក និងប៉ះពាល់ដល់ទំនាក់ទំនងសង្គម។

ក្នុងនោះបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៌មាន ដែលមានចរិតបំភាន់ និងបំពុលសង្គមហើយងាយបោកប្រាស់ប្រជាពលរដ្ឋ។

បើតាមកំណត់ត្រារបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៤ មានការបង្កើតព័ត៌មានក្លែងក្លាយចំនួន ៣៦៥១ មានការកើនឡើងរហូត១៤ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៣២០៨។

ក្នុងនោះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប គាំទ្រនូវយុទ្ធនាដែលដាក់ចេញដោយក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ លោកបានបន្តណែនាំដល់មន្ទីរព័ត៌មានខេត្តកែប ឱ្យបន្តធ្វើយុទ្ធនាការនេះ ឱ្យបានសស្រាក់សស្រាំរហូតដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីបញ្ជ្រាបពីបញ្ហាព័ត៌មានក្លែងក្លាយនេះដល់ប្រជាពលរដ្ឋទូទៅ។

លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានប្រាប់ឱ្យដឹងថា ក្រសួងព័ត៌មានបានដាក់ចេញឱ្យអនុវត្តន៍នូវ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅទូទាំងប្រទេសរយ:ពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ដោយឡែកសម្រាប់មន្ទីរព័ត៌មានខេត្តកែប កំពុងអនុវត្តន៍នូវយុទ្ធនាការនេះ តាមរយៈការចុះសម្ភាសន៍ប្រជាពលរដ្ឋ មន្រ្តីរាជការ ចុះចងបដាពាក្យស្លោកតាមមូលដ្ឋាន ហើយមន្ទីរនឹងបន្តធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់នៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តកែប៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


