ព័ត៌មានអន្ដរជាតិ
ព្រោះសំពាធការរងារនិងរៀបការ បុរសចិន សម្រេចចិត្តយករូងភ្នំធ្វើជាផ្ទះស្នាក់នៅជិត៤ឆ្នាំ
បុរសម្នាក់មានឈ្មោះថា Min Hengcai អាយុ ៣៥ ឆ្នាំមកពីខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ដោយសារតែគេចពីសំពាធការងារ និងអាពាហ៍ពិពាហ៍ដ៏ហួសហេតុពេកក្នុងជិវិត គាត់បានសម្រេចចិត្តសាងសង់ទីលំរស់ក្នុងរូងភ្នំអស់រយៈពេល៤ ឆ្នាំ។

នៅចុងឆ្នាំ ២០២១ គាត់បានបោះបង់ការងារបើកឡានតាក់ស៊ី ដែលរកបាន១ម៉ឺនយន់ (១,៤០០ដុល្លារ) ក្នុងមួយខែនៅក្នុងទីក្រុង ហើយបានត្រលប់ទៅផ្ទះវិញដើម្បីរស់នៅដោយភាពឯកា។ លោកបាននិយាយថា ខ្លួនបានរកឃើញការងារដែលគ្មានន័យ។ ពីមុនគាត់បានធ្វើការ ១០ ម៉ោងក្នុងមួយថ្ងៃ ដើម្បីសងបំណុលដែលជំពាក់សាច់ញាតិ។
បុរសដដែលបាននិយាយថា គាត់នៅតែជំពាក់ធនាគារ និងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីចំនួន៣០០,០០០យន់ (៤២,០០០ដុល្លារ)។ ក្រោយមក គាត់បានបោះបង់ក្តីសង្ឃឹមក្នុងការទូទាត់សងពួកគេ ដោយបន្ថែមថា សាច់ញាត្តិរបស់គាត់បានលក់ទ្រព្យសម្បត្តិ ដែលអាចប្រើដើម្បីជម្រះបំណុលទាំំងនោះ។
ក្រោយមក បុរសចិនបានផ្លាស់ប្តូរដីមួយចំណែកជារបស់ខ្លួនជាមួយនឹងអ្នកភូមិរួមម្នាក់ ដែលមានទំហំត្រឹមតែមួយភាគបួននៃទំហំរបស់គាត់ ដើម្បីអាចប្រើប្រាស់រូងភ្នំដែលនៅក្បែរនោះ។ គាត់បានចំណាយប្រាក់ ៦ពាន់ដុល្លារអាមេរិក ដើម្បីធ្វើផ្ទះនៅក្នុងរូងភ្នំដែលមានទំហំ ៥០ម៉ែត្រការ៉េ។

ជារៀងរាលថ្ងៃ លោក Min ភ្ញាក់ពីគេងនៅម៉ោង៨ ព្រឹក ចំណាយពេលពេញមួយថ្ងៃអាន ដើរជុំវិញ និងធ្វើការនៅជុំវិញខ្លួន។ ជាទម្លាប់គាត់គេងនៅម៉ោង ១០ យប់ ហើយភាគច្រើនហូបបន្លែដែលគាត់ដាំខ្លួនឯងប៉ុណ្ណោះ។ គាត់បាននិយាយថា គាត់គ្រាន់តែចំណាយប្រាក់លើការចាំបាច់ប្រចាំថ្ងៃប៉ុណ្ណោះ។ ជាពិសេសលោកថា នេះជារបៀបរស់នៅ គឺជាអ្វីដែលគាត់សុបិនអំពីពេលដែលធ្វើការនៅក្នុងទីក្រុងមកម៉្លេះ។
លើសពីនេះ គាត់ក៏បានបង្ហោះអំពីជីវិតផ្ទាល់ខ្លួននៅលើបណ្តាញសង្គមដែលមានអ្នកតាមដាន ៤ម៉ឺននាក់ ហើយអាចរកប្រាក់ចំណូលបានពីការផ្សាយបន្តផ្ទាល់។ គាត់បានដាក់ឈ្មោះរូងភ្នំនោះថា ប្រហោងខ្មៅ ដើម្បីបង្ហាញថា វាជាសកលលោកទាំងមូលរបស់គាត់ ក៏ចង់រំលឹកខ្លួនឯងអំពីភាពមិនសំខាន់របស់គាត់ផងដែរ។
មិនតែប៉ុណ្ណោះ លោក Min បានប្រាប់ទូរទស្សន៍ Sichuan ថា គាត់បានបដិសេធការរៀបការ ព្រោះវាជាការខ្ជះខ្ជាយពេលវេលា និងលុយកាក់។
ទោះបីជាយ៉ាងណាក៏ដោយ រឿងរ៉ាវជីវិតរបស់គាត់បានជំរុញឲ្យមានការពិភាក្សាយ៉ាងក្តៅគគុកតាមអ៊ីនធឺណិត។ មនុស្សមួយចំនួនបាននិយាយថាលោក Min កុហក ហើយសំដៅលើគ្រាន់តែធ្វើគ្រប់គ្រាន់ដើម្បីទៅដល់កន្លែងមួយទេ។ អ្នកខ្លះទៀតនិយាយថា ទោះមិនបានរៀនចប់មធ្យមសិក្សាក៏ដោយ តែលោកគឺជាទស្សនវិទូពិតៗដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖
-
សន្តិសុខសង្គម២០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


