Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ហាមពលរដ្ឋដែលមានដីស្រែជាប់ព្រំដែនមិនត្រូវជួលឲ្យវៀតណាមដាច់ខាត

បានផុស

នៅ

អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំ និងហាមដាច់ខាតមិនត្រូវឲ្យប្រជាពលរដ្ឋខ្មែរដែលមានដីស្រីជាប់ព្រំដែនជាមួយវៀតណាម ជួលដីស្រែឲ្យជនជាតិវៀតណាមចូលមកធ្វើនោះទេ។ លោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរស្រុក សមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើលករណីនេះឲ្យបានច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំបែបនេះ បានធ្វើឡើងនៅពេលលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ចុះពិនិត្យការកសាងផ្លូវតាមបណ្ដោយព្រំដែនប្រទេសវៀតណាម ក្នុងស្រុកបូរីជលសារ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

អភិបាលខេត្តតាកែវ បានថ្លែងបន្តថា កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមឃាត់ការជួលដីស្រែតាមបណ្ដោយព្រំដែនឲ្យជនបរទេស ដូច្នោះអាជ្ញាធពាក់ព័ន្ធរួមទាំងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឲ្យបានច្បាស់លាស់ និងត្រូវណែនាំប្រជាពលរដ្ឋដែលមានដីស្រែច្រើនកុំឲ្យជួលឲ្យជនជាតិវៀតណាមចូលមកធ្វើ ព្រោះវាបង្កផលលំបាក និងបង្កភាពស្មុគស្មាញពាក់ព័ន្ធទៅនឹងការជួលដីស្រែនេះ។

អភិបាលខេត្តតាកែវ បានបន្ថែមថា «ពាក់ព័ន្ធរឿងជួលដីស្រែឲ្យជនបរទេសនេះ បើមានមន្រ្តីណាឃុបឃិតឲ្យមានការជួលដីស្រែឲ្យជនបរទេសចូលមកធ្វើ គឺត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ»។ លោក វ៉ី សំណាង ក៏បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការអភិវឌ្ឍន៍ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រូសាររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេសការកសាងផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីកម្ពុជា៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម