Connect with us

កីឡា

អ៊ុយក្រែន បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក Men’s Volleyball Nations League

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក Men’s Volleyball Nations League ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំង​ពី​ដើម​មក អ៊ុយក្រែន​មិន​ធ្លាប់​បាន​ជាប់​មក​ជុំ​ចុង​ក្រោយ​នេះទេ ដោយ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​​អឺរ៉ុប​រហូត។ ទើប​ឆ្នាំ​២០២៥ ពួក​គេ​​​ទទួល​បាន​កៅអី​ឡើង​មក​ជុំ​១៨​ក្រុម​ចុង​ក្រោយ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្ររបស់​ខ្លួន​ ខណៈ​ប្រទេស​របស់​ខ្លួន​មាន​សង្គ្រាម​ថែម​ទៀត។

ទោះ​បី​ជា​ទើបលេចមុខ​ចូល​រួម​ប្រកួត​វគ្គ​នេះ​លើក​ទី១ ប៉ុន្តែ​ អ៊ុយក្រែន ​បាន​ធ្វើ​ឲ្យ​មហា​ជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ការ​ប្រកួត​លើក​ទី១ ពួក​គេ​បាន​ឈ្នះ​ក្រុម​ខ្លាំង​គឺ សហរដ្ឋ​អាមេរិក ដោយ​លទ្ធផល ៣-០ ហើយ​លើក​ទី​២​កាល​ពី​យប់​មិញ​នេះ​ បាន​យក​ឈ្នះ គុយបា ដោយ​លទ្ធផល ៣-២។

ក្រុម​គុយ​បា​​ ទើប​តែ​ឈ្នះ ប្រេស៊ីល ៣-២ ប៉ុន្តែ​គុយ​បា​ក៏​បាន​ចាញ់២​ប្រកួត​គឺ ចាញ់ ស្លូវេនៀ ១-៣ មុន​ពេល​ចាញ់ អ៊ុយក្រែន ២-៣។

ជា​មួយ​គ្នា​នេះ ក្រុម​បាល់ទះជម្រើស​ជាតិ​ ប៊ុលហ្គារី ក៏​មិន​ធម្មតា​ដែរ​បាន​យក​ឈ្នះ អាហ្សង់ទីន ដោយ​លទ្ធផល​តដៃ​មិន​រួច ៣-០។  អាហ្សង់ទីន បាន​យក​ឈ្នះម្ចាស់​មេដាយ​មាស អូឡាំពិក បារាំង ដោយ​លទ្ធផល ៣-១ និង​ឈ្នះ កាណាដា ៣-២ ប៉ុន្តែ​មក​ចាញ់ ប៊ុលហ្គារី ដែលប្រកួត​មុន​ចាញ់ អ៉ីតាលី ១-៣។ ប៊ុលហ្គារី ទើប​ប្រកួត​បាន​២​លើក​គឺ​ឈ្នះ១ និង​ចាញ់​១។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា នេះ ក្រុមជម្រើស​ជាតិ ស្លូវេនៀ ប៉ូឡូញ និង អ៊ុយក្រែន ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ ប៉ុន្តែ​ពួក​គេ​ទើបឆ្លង​កាត់​បាន​២​ប្រកួត​ប៉ុណ្ណោះ។ ជប៉ុន អ៉ីតាលី និង​អាហ្សង់ទីន បាន​​ឈ្នះ២ និង​ចាញ់​១​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​៣​លើក​ដំបូង៕

រូប​ភាព​នៃ​ការ​ប្រកួត​រវាង អ៊ុយក្រែន និង គុយបា
រូ​ភាព​ខាង​លើ​​ជា​ការ​ប្រកួត រវាង ប៊ុលហ្គារី និង អាហ្សង់ទីន

អត្ថបទ៖ វីរបុត្រ  
រូបភាព​របស់ volleyballworld

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

អ៊ុយក្រែន បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក Men’s Volleyball Nations League

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តម្លៃប្រេងហក់ឡើងជាង ៧% ពេលបិទការជួញដូរ ជុំវិញជម្លោះមជ្ឈិមបូព៌ា

សន្តិសុខសង្គម១៦ នាទីutes មុន

តុលាការចេញដីកាបញ្ជាឱ្យស្ត្រីម្នាក់ចូលខ្លួន ករណីឆបោក និងរំលោភលើសេចក្ដីទុកចិត្ត លើជនរងគ្រោះច្រើននាក់ សរុបទឹកប្រាក់រាប់ម៉ឺនដុល្លារ

ព័ត៌មានជាតិ៣០ នាទីutes មុន

ខេត្ត​ចំនួន ៣ របស់​កម្ពុជា​ជាប់​ជាមួយ​​ថៃ មាន​ប្រជាជន​រស់នៅ​តិច​​ជាង​គេ​​​ សរុប​មិន​ដល់ ១ លាន​នាក់

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

មកស្គាល់មេទ័ពនិងមន្ត្រីកំពូលៗរបស់អ៊ីរ៉ង់ ដែលស្លាប់ក្រោមដៃ អ៊ីស្រាអែល ត្រឹមមួយប៉ប្រិចភ្នែក

Sokha Hotels

ព័ត៌មានពេញនិយម