Connect with us

ព័ត៌មានជាតិ

ភូមិ​ក្រាំង​លាវ​បើក​ដំណើរការ​ឡើងវិញ​ ក្រោយពី​អាជ្ញាធរ​បិទ​មួយ​រយៈ​រឿង​បញ្ហា​កូ​វីដ​១៩ ជាមួយ​បុគ្គល កក្កដា សោ​ភ័​ណ្ឌ​

បានផុស

នៅ

ពេលនេះ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ត្រូវ​បាន​អាជ្ញាធរ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ហើយ ក្រោយពេល​ដែល​អាជ្ញាធរ​បាន​បិទ​មួយ​រយៈ​បន្ទាប់ពី​បុគ្គល កក្កដា សោ​ភ័​ណ្ឌ បាន​ទៅ​ចូលរួម​មង្គលការ​នៅ​ទីនោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ព្រឹ​ត្ត​ការណ៍​នោះ អាជ្ញាធរ​រកឃើញ​អ្នកពាក់ព័ន្ធ​ប្រមាណ​ជាង​៤០០​នាក់រួចហើយ​ធ្ វើតេស្ត ៤​លើក​ទទួល​បាន​លទ្ធផល​អវិជ្ជមានជំងឺកូ​វីដ១៩​ទាំងអស់​។ លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង បាន​ថ្លែង​ឲ្យ​ដឹងថា ការបើក​ដំណើរការ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​ឡើងវិញ​នេះ បន្ទាប់ពី​មន្ត្រី​សុខាភិបាល​បាន​យក​សំណាក​អ្នកពាក់ព័ន្ធ​ទៅធ្វើ​តេស្ត ៤​លើក ទៅលើ​មនុស្ស​ជាង ៤០០​នាក់ ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ នឹង​ដោយ​ប្រយោល​ជា​មួយ​នឹង​បុគ្គល​កើត​ជំងឺ​កូ​វីដ​១៩ ឈ្មោះ កក្កដា សោ​ភ័​ណ្ឌ កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ក្នុង​កម្មវិធី​មង្គលការ​នៅ​ភូមិ​ក្រាំង​លាវ មកដល់ពេលនេះ​លទ្ធផល​យក​សំណាក ទៅលើ​ពួកគាត់ គឺ​អវិជ្ជមាន​ទាំងអស់​។ លោក កេ​ត ម៉ៅ បាន​លើកឡើង​ថា ដោយមាន​ការណែនាំ​ពី​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ក្រុមការងារ​ស្រុក​សំរោង បាន​ចុះ​មក​ធ្វើ​ពិធី​បើក​ដំណើរការ​នេះ​ហើយ ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ដើរហើរ បាន​ដោយ​សេរី ប៉ុន្តែ​សុំ​តម្រូវ​ឲ្យ​ពួកគាត់​អនុវត្ត​តាម​វិធានការណ៍ ៣​ការពារ និង​៣​កុំ របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត ។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១១ និង​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២១ បុគ្គល ឈ្មោះ កក្កដា សោ​ភ័​ណ្ឌ បានមក​ចូលរួម​ពិធីមង្គលការ​មិត្តភក្តិ​របស់ខ្លួន នៅក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ។ បន្ទាប់ពី​បាន​ចូលរួម​មង្គលការ​បាន​ពីរ​ថ្ងៃ បុគ្គល​ខាងលើ​បាន​ទៅធ្វើ​តេស្ត​រក​ជំងឺ កូ​វីដ​-១៩ លទ្ធផល គឺ​វិជ្ជមាន។ បន្ទាប់ពី​ទទួលបាន​ដំណឹង​វិជ្ជមាន​នេះ អាជ្ញាធរ​ខេត្តតាកែវ បាន​រកឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ជាមួយ​បុគ្គល កក្កដា សោ​ភ័​ណ្ឌ ប្រមាណ​ជាង ៤០០​នាក់ ដោយ​បិទ​ភូមិ​របស់​ប្រជាជន និង​កំណត់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​ផង​ដែរ​៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ
សូមចុចអាន​​៖​​ ហ៊ុមព័ទ្ធ​គ្លីនិក អ៊ីលីត និង​យក​សំណាក​មនុស្ស​ជាង ២០ នាក់ ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៧ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២០ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៤ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម