Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ស្ត្រី គឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃប្រទេសជាតិ សេដ្ឋកិច្ច និងសង្គមរបស់យើងទាំងអស់គ្នា មិនអាចខ្វះបាន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​គណៈកម្មាធិការ​កណ្តាល សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែងថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លើកតម្កើង​ស្ត្រី​គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​ប្រទេស​ជាតិ​. សេដ្ឋកិច្ច និង​សង្គម របស់​យើងទាំងអស់គ្នា ​មិនអាច​ខ្វះ​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ​ ខណៈពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​កែសម្រួល និង​បំពេញបន្ថែម​សមាសភាព​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកណ្តាល កាលពី​ថ្ងៃទី ​១៤ ខែមិថុនា ឆ្នាំ​ ២០២៥។

លោក​ គួច ចំរើន អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​លើកឡើងថា ដើម្បី​ឆ្លើយតប​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់សមភាព​យេនឌ័រ និង​សិទ្ធិ​របស់​ស្ត្រី និង​ក្មេងស្រី រដ្ឋបាល​ខេត្តកណ្តាល បាន​បង្កើន​ចំនួន​ស្រី​នៅក្នុង​មុខតំណែង​គ្រប់គ្រង​នៅក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​ នៃ​រដ្ឋបាល​ក្រុង ស្រុក និង​មន្ទីរ​អង្គភាព ព្រមទាំង​បន្ត​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​សុខដុមរមនា​នៅក្នុង​គ្រួសារ តាមរយៈ​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ទប់ស្កាត់​រាល់​ទម្រង់​ នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រី និង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ អំពើ​ជួញដូរ និង​កេងប្រវ័ញ្ច​គ្រប់​ទម្រង់ ពិសេស​បាន​ចាត់វិធានការ​ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​ហានិភ័យ​នានា ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព និង​សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី និង​ក្មេងស្រី​នៅតាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​អន​ឡាញ។

លោកស្រី ស៊ុន ស្រី​នាង ប្រធាន​ប្រតិបត្តិ​ថ្មី សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្ត​កណ្តាល បាន​ប្ដេជ្ញា គោរព និង​អនុវត្តតាម​លក្ខន្តិកៈ ចូលរួម​សហការ​ជាមួយ​គណៈ​ចលនា​ស្ត្រី ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ លើកកម្ពស់​ស្ថានភាព​ស្ត្រី និង​កុមារ។ ខិតខំ​កៀរគរ​ស្វែងរក​ថវិកា ដើម្បី​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍ ការងារ​សង្គម និង​ការងារ​មនុស្សធម៌ សម្រាប់​ជួយ​ដល់​ជន​ចាស់ជរា កុមារ​កំព្រា និង​ជន​ក្រីក្រ​គ្មាន​ទីពឹង​ជាដើម។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​សមាជិក​សមាជិកា​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ។

សម្តេច​ ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ស្មារតី និង​ទទួលខុសត្រូវ ក្នុង​ការ​បំពេញភារកិច្ច​ការងារ​ចលនា​ស្ត្រី ក្នុង​រយៈពេល​កន្លងមក របស់​លោកជំទាវ លោកស្រី ដែលជា​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ទូទាំង​ខេត្តកណ្តាល ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ បាន​បន្តទៀត​ថា ជោគជ័យ​របស់​សាខាសមាគម​នារី​ខេត្តកណ្តាល ក៏មាន​ការ​ជួយ​សម្រប​សម្រួល និង​ផ្តល់​ភាពងាយស្រួល​ពី​ លោក គួច ចំរើន និង​ថ្នាក់ដឹកនាំ​គ្រប់ផ្នែក គ្រប់​ថ្នាក់​។

សម្តេច​ ក៏បាន​អបអរសាទរ​ចំពោះ លោកស្រី ​គឹ​ង ចាន់​ឌី ប្រធានកិត្តិយស និង លោកស្រី​ ស្រ៊ុន ស្រី​នាង ជា​ប្រធាន​ប្រតិបត្តិ និង​សមាជិកា​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកណ្តាល ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​សកម្មភាព​សមាគមនារី តាម​សេចក្តីសម្រេច​របស់​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មការ​សាខាសមាគម​នារី​ខេត្ត​កណ្តាល ដែល​ត្រូវ​បាន​ប្រកាស​កែសម្រួល និង​បំពេញ​បន្ថែម​សមាសភាព​នា​ថ្ងៃនេះ ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​គ្រប់​សកម្មភាព ដូចជា ​ពង្រឹង​របៀបរបប​ធ្វើការ ចេះ​បែងចែក​តួនាទី​ភារកិច្ច​ទទួលខុសត្រូវ​ទៅដល់​ថ្នាក់​ដឹកនាំ នៃ​គណៈកម្មការ សមាគមនារី​សាខា អនុសាខា​ទាំង​ថ្នាក់​ខេត្ត ស្រុក មន្ទីរ​អង្គភាព កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ទៅតាម​គោលនយោបាយ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួលស្គាល់ថា ស្ត្រី​គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ របស់​យើងទាំងអស់គ្នា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ៖ អ៊ីរ៉ង់-អ៊ីស្រាអែល​នឹង​ចុះ​កិច្ចព្រមព្រៀង ដូច​ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ឥណ្ឌា-ប៉ាគីស្ថាន

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរនៅថៃ​វិល​មក​ស្រុកំណើតខ្លួនវិញ ដោយអះអាងពីឱកាសការងារគ្រប់គ្រាន់ក្នុងប្រទេស

សេដ្ឋកិច្ច១០ នាទីutes មុន

CDC អនុម័តគម្រោងថាមពលអគ្គិសនី ដើរដោយខ្យល់ ជាមួយទុនវិនិយោគជាង ២០០ លានដុល្លារ

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រុមហ៊ុនសំណង់ចិន​ចង់បោះទុនវិនិយោគនៅខេត្តព្រះសីហនុ ក្នុងការពង្រីកខ្លួនលើវិស័យនេះក្នុងតំបន់

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្ដេចធិបតី បញ្ជាឱ្យបើកទ្វារទទួលដែលពលករត្រឡប់ពីថៃដោយគ្មានការរើសអើង ទោះគ្មានឯកសារក៏ដោយ ឱ្យតែជាខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម