កីឡា
ក្រុមកំពូលតារាង នារីជប៉ុន ប៉ះ ថៃ ម៉ោង៤រសៀលនេះ ក្នុងពានបាល់ទះនារីពិភពលោក
ក្រុមបាល់ទះជម្រើសជាតិនារី ជប៉ុន ត្រូវប្រកួតជាមួយក្រុមបាល់ទះជម្រើសជាតិនារី ថៃ វេលាម៉ោងប្រហែលជា៤រសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការប្រកួតកីឡាបាល់ទះនារីជើងឯកពិភពលោក FIVB Women’s Volleyball Nations League។

ការប្រកួតក្នុងសប្តាហ៍ទី១ដែលមាន៤ប្រកួតចន្លោះពីថ្ងៃ៤ ដល់ ទី៨ ខែមិថុនា នៅប្រទេសកាណាដា កន្លងទៅ ក្រុមបាល់ទះនារីជប៉ុន ធ្វើបានយ៉ាងល្អឥតខ្ចោះ ដោយ៤ប្រកួត គឺ ឈ្នះ ៣សិត០ ទាំងអស់។ ពួកគេគ្មានចាញ់១សិតណាឡើយ ដើម្បីរកបាន១២ពិន្ទុពេញ ឈរលើកំពូលតារាង។ ការប្រកួតទី១ ពួកគេយកឈ្នះ ហូឡង់ ៣-០, ប្រកួតទី២ ឈ្នះ ស៊ែប៊ី ៣-០, ប្រកួតទី៣ ឈ្នះ កាណាដា ៣-០ និងប្រកួតទី៤ ឈ្នះ ដូមីនិក ៣-០។

ចំណែកក្រុមបាល់ទះនារីថៃ ប្រកួតនៅប្រទេសចិន ដោយឈ្នះ១ប្រកួត និងចាញ់៣ប្រកួត រកបាន៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១៥ ក្នុងតារាងដែលមាន១៨ក្រុម។ ពួកគេបានចាញ់ ប៉ូឡូញ ០-៣, ចាញ់ បែលហ្ស៊ិក ១-៣, ចាញ់ តួកគី ០-៣ និងឈ្នះ បារាំង ៣-១។
ពេលនេះ ក្រុមនារី ជប៉ុន និង ថៃ ត្រូវប៉ះគ្នានៅទីក្រុងហុងកុង ចាប់ពីថ្ងៃទី១៨ ដល់ទី២២ ខែមិថុនា ដែលត្រូវជួបក្រុមជាច្រើនទៀតគឺ ប៊ុលហ្គារី អ៉ីតាលី ឆែក និង ចិន៕


អត្ថបទ៖ វីរបុត្រ
Photo by Volleyballworld
-
សន្តិសុខសង្គម២៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


