Connect with us

កីឡា

ល្អម្ល៉េះ! អ៊ុយក្រែន បញ្ចប់​កំណត់​ត្រា ប្រេស៊ីល ខណៈ​ ជប៉ុន នៅ​តែ​មិន​ទាន់ចាញ់ នៅ Nations League

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ ជប៉ុន បាន​បន្ត​កំណត់​ត្រា មិនចាញ់​ដោយ​បាន​យក​ឈ្នះ​ក្រុម​ ស៊ែប៊ី ដោយ​លទ្ធផល ៣-១ ខណៈ​ក្រុម​ជម្រើស​ជាតិ​ ប្រេស៊ីល បាន​ស្គាល់​បរាជ័យ​ជា​លើក​ដំបូង ក្រោម​ថ្វី​ដៃ​របស់ អ៊ុយក្រែន ដោយ​លទ្ធផល ៣-១ ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក Volleyball Nations League សប្តាហ៍​ទី​២ យប់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជប៉ុន បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​យក​ឈ្នះ​ ស៊ែប៊ី ដោយ​លទ្ធផល ៣-១។ សិត​ទី១ និង​ទី២ ពួក​គេ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ​គឺ ២៥-១៧ និង ២៥-១៥ ប៉ុន្តែ​នៅ​សិត​ទី​៣ ស៊ែប៊ី ​បានឈ្នះ​វិញ​​ដោយ​ពិន្ទុ ២២-២៥។ ទោះ​ជា​យ៉ាង​ណា នៅសិត​ទី​៤ ជប៉ុន មិន​បន្ធូរ​ដៃ​ឡើយ​គឺ​ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ​ទៀតគឺ ២៥-១៦។

រហូត​ដល់​ពេលនេះ ជប៉ុន ទទួល​បាន​ជ័យជម្នះ ៥ លើក​ជាប់​គ្នា​ក្នុង​​នោះ ឈ្នះ ក្រុម​មក​ពី​អឺរ៉ុប ៤ និង​ឈ្នះ ក្រុម​អាស៊ី ១ គឺ​ឈ្នះ អ៊ុយក្រែន ៣-០, ឈ្នះ ប៉ូឡូញ ៣-២, ឈ្នះ ចិន ៣-១, ឈ្នះ ស្លូវេនី ៣-១ និង​ឈ្នះ ស៊ែប៊ី ៣-១។

ចំណែក អ៊ុយក្រែន វិញ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​​ក្នុង​សប្តាហ៍​ទី​២ តាម​រយៈជ័យជម្នះលើ​ ប្រេស៊ីល ដោយ​លទ្ធផល ៣-១ គឺសិត​ទី១ ពិន្ទុ ២៩-២៧, សិត​ទី២ពិន្ទុ ២២-២៥, សិត​ទី​៣ ពិន្ទុ ២៥-២២ និងសិត​ទី​៤ ពិន្ទុ ២៥-២១។ ឆ្លង​កាត់ ៥ ប្រកួត អ៊ុយក្រែន ឈ្នះ ៣ និង​ចាញ់ ២ គឺ​ចាញ់​ ជប៉ុន ៣-០, ឈ្នះ ចិន ៣-១, ឈ្នះ គុយប៉ា ៣-០, ចាញ់ ប៉ូឡូញ ៣-២ និង​ឈ្នះ ប្រេស៊ីល ៣-១។

ចំណែក ប្រេស៊ីល បាន​ឈ្នះ ៤ និង​ចាញ់​១ គឺ​ឈ្នះ អ៊ីរ៉ង់ ៣-១, ឈ្នះ បែលហ្ស៊ិក ៣-១, ឈ្នះ​ស៊ែប៊ី ៣-០, ឈ្នះ អាហ្សង់ទីន ៣-២ និង​ចាញ់ អ៊ុយក្រែន ៣-១។

គិត​ជា​រួម​ឆ្លង​កាត់​ ៥ ប្រកួត​ដូច​គ្នា ត្រឹម​យប់​ថ្ងៃ​ទី​២៤ ខែ​មិថុន ឆ្នាំ ២០២៦ ជប៉ុន​ បាន​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់​​ដែល​មិន​ទាន់​ស្គាល់​បរាជ័យឡើយ។ ពួក​​រក​បាន ១៤ ពិន្ទុ ឈរ​លេខ​១​ក្នុង​តារាង​ ខណៈ សហរដ្ឋអាមេរិក លេខ ២ ប្រេស៊ីល លេខ៣  ស្លូវេនី លេខ ៤ ពី​ការ​ឈ្នះ ៤ និង​ចាញ់ ១ ដូច​គ្នា ហើយ អ៊ីតាលី លេខ ៥ អ៊ុយក្រែន លេខ ៦ និង ប៉ូឡូញ លេខ ៧ ពី​ការ​ឈ្នះ ៣ និង​ចាញ់ ២ ដូច​គ្នា។

ជា​មួយ​គ្នា​នេះក៏​មាន​ក្រុម​មួយ​ចំនួន​ទៀត បានឈ្នះ ៣ និង​ចាញ់ ២ ប្រកួត​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ពី​លេខ ៨ ដល់ លេខ ១០ ហើយ​ក្រុម​ដែល​ឈ្នះ ២ និងចាញ់ ៣ ស្ថិត​នៅ​លេខ ១១ ដល់ ១៣។ ចំណែក កាណាដា អ៊ីរ៉ង់ ចិន និង​អាហ្សង់ទីន ទើប​ឈ្នះ​បាន ១ ប្រកួត​ប៉ុណ្ណោះ។ អ្វី​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ គុយបា មិន​ទាន់​ស្គាល់​ជ័យជម្នះ​ឡើយ​ដោយ​ចាញ់​ទាំង ៥ ប្រកួត៕

ការ​ប្រកួត​សប្តាហ៍​ទី​២ នឹង​បន្ត​ចាប់​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ នេះ​ទៀត​​ដោយ​មាន​ជា​ច្រើន​គូ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម