Connect with us

កីឡា

Ran Takahshi ជាកីឡាករអាស៊ីម្នាក់គត់ ជាប់ Top 5 រកពិន្ទុច្រើនជាងគេនៅ Nations League សប្តាហ៍ទី១

បានផុស

នៅ

ស្មាត់របស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន កីឡាករ Ran Takahashi បានបង្ហាញភាពលេចធ្លោខ្លាំងនៅក្នុងការប្រកួតពានរង្វាន់បាល់ទះកម្រិតពិភពលោក FIVB Volleyball Nations League 2026 តាមរយៈការស្ថិតនៅ Top 5 ក្នុងនាមជាស្មាត់រកបានពិន្ទុច្រើនជាងគេបំផុតសម្រាប់សប្តាហ៍ទី ១ នៃការប្រកួតជុំដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ran Takahshi បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយក្រុមជម្រើសជាតិ ជប៉ុន មិនទាន់ស្គាល់បរាជ័យសោះ នៅក្នុងការប្រកួតសប្តាហ៍ទី ១ នៃជុំដំបូងពាន Nations League 2026។ ក្រុមសាំម៉ូរ៉ៃ ជប៉ុន បានឆ្លងកាត់ ៤ ប្រកួត ឈ្នះទាំង ៣ ក្នុងនោះបានឈ្នះ អ៊ុយក្រែន ៣ សិត ០, ឈ្នះ ប៉ូឡូញ ៣ សិត ២, ឈ្នះ ចិន ៣ សិត ១ និង ឈ្នះ ស្លូវេនី ៣ សិត ១។

ងាកទៅមើលស្មាត់ Ran Takahashi វិញ ពិតជាធ្វើបានល្អមែនទែន តាមរយៈការចាប់ដៃគ្នាជាមួយសិស្សច្បង Yuki Ishikawa និង Yuji Nishida។ យ៉ាងណាមិញ ក្នុងចំណោម ៤ ប្រកួតខាងលើ គឺ Ran បង្ហាញសមត្ថភាពលេចធ្លោជាងគេ ដោយលេង ៤ ប្រកួតរកបាន ៧៥ ពិន្ទុ ក្នុងនោះរកបាន ៦៥ ពិន្ទុពីការវាយផ្តាច់, ៣ ពិន្ទុពីការបាំងបាល់ និង ៧ ពិន្ទុពីការវាយសេវា។

បច្ចុប្បន្នស្មាត់ជប៉ុនវ័យ ២៤ ឆ្នាំ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ជាកីឡាកររកបានពិន្ទុច្រើនជាងគេបំផុតនៅក្នុងពាន Nations League 2026។ ដោយឡែកកីឡាករឈរលេខ ១ គឺស្មាត់របស់ជម្រើសជាតិ ប៊ុលហ្គារី កីឡាករ Aleksandar Nikolov រកបាន ៩៦ ពិន្ទុ។

បន្ទាប់មកទៀត ស្មាត់របស់ជម្រើសជាតិ ស្លូវ៉ានី Nik Mujanović ឈរលេខ ២ រកបាន ៨៩ ពិន្ទុ, ស្មាត់របស់ជម្រើសជាតិ ប៊ែលហ្ស៊ិក កីឡាករ Ferre Reggers ឈរលេខ ៣ រកបាន ៧៧ ពិន្ទុ ហើយ​កីឡាករឈរលេខ ៥ គឺស្មាត់ Stephen Boyer របស់ជម្រើសជាតិ បារាំង រកបាន ៦៨ ពិន្ទុ។

គួរបញ្ជាក់ ថា ក្រុមជម្រើសជាតិ ជប៉ុន នឹងត្រូវបន្តបេសកកម្មនៅក្នុងការប្រកួតសប្តាហ៍ទី ២ ដោយនៅថ្ងៃទី ២៤ ខែ មិថុនា នេះត្រូវជួបក្រុម ស៊ែប៉ី, ថ្ងៃទី ២៦ ត្រូវជួបក្រុម អ៊ីរ៉ង់, ថ្ងៃទី ២៧ ត្រូវជួបក្រុម អាមេរិក និងថ្ងៃទី ២៨ ត្រូវជួបក្រុម បារាំង៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម