កីឡា
Ran Takahashi ឡើងឈរលេខ ៣ ជាស្មាត់រកពិន្ទុច្រើនបំផុតនៅ Nations League ២ សប្តាហ៍ដំបូង
ស្មាត់របស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន កីឡាករ Ran Takahashi បានបង្ហាញភាពលេចធ្លោកាន់តែខ្លាំង នៅក្នុងការប្រកួតពានរង្វាន់បាល់ទះកម្រិតពិភពលោក FIVB Volleyball Nations League 2026 បន្ទាប់ពីបញ្ចប់សប្តាហ៍ទី ២ ក្នុងវគ្គវិលជុំសន្សំពិន្ទុ ឡើងឈរ Top 3 ជាស្មាត់រកបានពិន្ទុច្រើនជាងគេបំផុត។

Ran Takahshi បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយក្រុមជម្រើសជាតិ ជប៉ុន មិនទាន់ស្គាល់បរាជ័យសោះ នៅក្នុងការប្រកួត ២ សប្តាហ៍កន្លងមក ក្នុងវគ្គសន្សំពិន្ទពាន Nations League 2026។ សប្តាហ៍ទី ១ ក្រុមសាំម៉ូរ៉ៃ ជប៉ុន បានឈ្នះ អ៊ុយក្រែន ៣ សិត ០, ឈ្នះ ប៉ូឡូញ ៣ សិត ២, ឈ្នះ ចិន ៣ សិត ១ និង ឈ្នះ ស្លូវេនី ៣ សិត ១ ខណៈសប្តាហ៍ទី ២ ឈ្នះ ស៊ែប៊ី ៣ សិត ១, ឈ្នះ អ៊ីរ៉ង់ ៣ សិត ១, ឈ្នះ អាមេរិក ៣ សិត ២ និង ឈ្នះ បារាំង ៣ សិត ២។
កាលពីសប្តាហ៍ទី ១ ស្មាត់វ័យ ២៤ ឆ្នាំ កម្ពស់ ១.៨៨ ម៉ែត្រ បានឈរលេខ ៤ ជាកីឡាកររកបានពិន្ទុច្រើនជាងគេបំផុតនៅក្នុងពាន Nations League 2026 ដោយរកបាន ៧៥ ពិន្ទុ។ ឈានមកដល់សប្តាហ៍ទី ២ នេះ Ran បានឡើងមួយចំណាត់ថ្នាក់ទៀត មកឈរលេខ ៣ បន្ទាប់ពីរកបានពិន្ទុសរុបចំនួន ១៥៩ ពិន្ទុ។

គិតត្រឹមពេលនេះ Ran ស្ថិតនៅក្រោមកីឡាករ ២ រូប ក្នុងនោះ ស្មាត់របស់ជម្រើសជាតិ ប៊ុលហ្គារី កីឡាករ Aleksandar Nikolov ឈរលេខ ១ រកបាន ១៩៤ ពិន្ទុ។ ចំណែក ស្មាត់របស់ជម្រើសជាតិ ប៊ែលហ្ស៊ិក កីឡាករ Ferre Reggers ឈរលេខ ២ រកបាន ១៩៣ ពិន្ទុ។

គួរបញ្ជាក់ ថា ក្រុមជម្រើសជាតិ ជប៉ុន បានឡើងទៅកាន់វគ្គ ៨ ក្រុមរួចរាល់ហើយ។ សម្រាប់ការប្រកួតសប្តាហ៍ទី ៣ ដែលជាសប្តាហ៍ចុងក្រោយនៃវគ្គសន្សំពិន្ទុ ជប៉ុន ត្រូវលេងនៅក្នុងដីរបស់ខ្លួនដោយនៅថ្ងៃទី ១៥ ខែ កក្កដា ជួបក្រុម អ៊ីតាលី, ថ្ងៃទី ១៦ ត្រូវជួប កាណាដា, ថ្ងៃទី ១៧ ត្រូវជួប ប៊ែលហ្ស៊ិក និងចុងក្រោយថ្ងៃទី១៩ ជួបក្រុម អាហ្សង់ទីន៕

អត្ថបទ៖ សេម កុសល
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


