កីឡា
គ្មានក្រុមណាអាចបញ្ឈប់ ជប៉ុន បានឡើយពីរសប្តាហ៍ក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក Nations League
ក្រុមបាល់ទះជម្រើសជាតិជប៉ុនបានបង្កើតស្ថិតិដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក Vollleyball Nations League ឆ្នាំ ២០២៦ ដែលបានចប់ពីរសប្តាហ៍ហើយ។ ពួកគេឆ្លងកាត់ ៨ ប្រកួត គឺឈ្នះទាំង ៨ ប្រកួត បានក្លាយជាក្រុមតែមួយគត់មិនទាន់ចាញ់ និងកំពុងឈរលើកំពូលតារាងបានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយមុនគេ។

សប្តាហ៍ទី១ ជប៉ុន បានឈ្នះ អ៊ុយក្រែន ៣-០, ឈ្នះ ប៉ូឡូញ ៣-២, ឈ្នះ ចិន ៣-១, ឈ្នះ ស្លួវេនី ៣-១ ខណៈសប្តាហ៍ទី២ ពួកគេបាន ឈ្នះ ស៊ែប៊ី ៣-១, ឈ្នះ អ៉ីរ៉ង់ ៣-១, ឈ្នះ អាមេរិក ៣-២, ឈ្នះ បារាំង ៣-២។ រហូតដល់ពេលនេះមិនថា ក្រុមណាមកពីណាទេ គឺគ្មានក្រុមណាអាចបញ្ឈប់បារាំងបានឡើយ។


ស្ថិតិប្រកួតក្នុងពាន Volleyball Nations Leauge របស់ជប៉ុន
- ឆ្នាំ ២០១៨ ឈ្នះ ៦ ចាញ់ ៩ ស្ថិតនៅលេខ ១២
- ឆ្នាំ ២០១៩ ឈ្នះ ៧ ចាញ់ ៨ ស្ថិតនៅលេខ ១០
- ឆ្នាំ ២០២១ ឈ្នះ ៧ ចាញ់ ៨ ស្ថិតនៅលេខ ១១
- ឆ្នាំ ២០២២ ឈ្នះ ៩ ចាញ់ ៣ ស្ថិតនៅលេខ ៥
- ឆ្នាំ ២០២៣ ឈ្នះ ១០ ចាញ់ ២ ស្ថិតនៅលេខ ២
- ឆ្នាំ ២០២៤ ឈ្នះ ៩ ចាញ់ ៣ ស្ថិតនៅលេខ ៤
- ឆ្នាំ ២០២៥ ឈ្នះ ៨ ចាញ់ ៤ ស្ថិតនៅលេខ ៤

ឆ្នាំ ២០២៦ ទើបប្រកួតបាន ៨ លើកគឺឈ្នះទាំង ៨ លើក កំពុងឈរលើកំពូលតារាង។ ពួកគេនៅសល់ ៤ ប្រកួតទៀតសម្រាប់ការប្រកួតសប្តាហ៍ចុងក្រោយនៅក្នុងប្រទេសជប៉ុនខ្លួនចាប់ពីថ្ងៃទី ១៥ ដល់ ទី១៩ ខែកក្កដា។ ៤ប្រកួតចុងក្រោយ ជប៉ុន លេងនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនទល់នឹង អ៊ីតាលី កាណាដា បែលហ្ស៊ិក និង អាហ្សង់ទីន។

បន្ទាប់ពីចប់វគ្គវិលជុំសន្សំពិន្ទុ ក្រុមចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៧ ព្រមទាំងក្រុមជម្រើសជាតិ ចិន មួយទៀត ក្នុងនាមជាម្ចាស់ផ្ទះ បានឡើងទៅប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ដែលត្រូវប្រកួតវគ្គចាញ់ធ្លាក់ ឈ្នះឡើងចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៦៕




អត្ថបទ៖ វិរបុត្រ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


