កីឡា
ល្ងាចនេះ ជប៉ុន ប៉ះ ស៊ែប៊ី ស្វែងរកកំណត់ត្រាឈ្នះលើកទី៥ ក្នុងពាន Nations League 2026
ការប្រកួតព្រឹត្តិការណ៍បាល់ទះពិភពលោក Volleyball Nations League នឹងចាប់ផ្តើមសប្តាហ៍ទី២ នៅថ្ងៃទី២៤ ខែមិថុនា នេះហើយ បន្ទាប់ពីចប់សប្តាហ៍ទី១ តាំងពីសប្តាហ៍មុនដោយក្រុមខ្លាំង ជប៉ុន និង ប្រេស៊ីល មិនទាន់ស្គាល់បរាជ័យ។

រម្លឹកកាលពីសប្តាហ៍ទី១ ជប៉ុន បានធ្វើឲ្យមានការភ្ញាក់ផ្អើលតាមរយៈជ័យជម្នះ ៤ លើកជាប់គ្នា ដើម្បីរក្សាស្ថិតិមិនចាញ់ ដូច ប្រេស៊ីល ដែរ។ ជប៉ុនដែលមានកីឡាករពេញដៃល្អ បានឈ្នះយកឈ្នះ អ៊ុយក្រែន ៣-០, ឈ្នះ ប៉ូឡូញ ៣-២, ឈ្នះ ចិន ៣-១ និងឈ្នះ ស្លូវ៉ានី ៣-១ ដើម្បីរកបាន ១១ ពិន្ទុ ស្ថិតនៅលេខ ២ ក្នុងតារាង។ ចំណែក ប្រេស៊ីល បានឈ្នះ អ៉ីរ៉ង់ ៣-១, ឈ្នះ បែលហ្ស៊ិក ៣-១, ឈ្នះស៊ែប៊ី ៣-០ និងឈ្នះ អាហ្សង់ទីន ៣-២ រកបាន ១១ ពិន្ទុ ស្ថិតនៅកំពូលតារាង។

សម្រាប់ការប្រកួតសប្តាហ៍ទី ២នេះ ក្រុមសាំមូរ៉ៃ ជប៉ុន បានធ្វើដំណើរទៅប្រទេសបារាំង ដើម្បីតទល់នឹងក្រុមខ្លាំងៗចំនួន ៤ ក្រុមទៀតគឺ បើកឆាកប៉ះ ស៊ែប៊ី វេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៤ ខែមិថុនា និងជួបក្រុមអាស៊ីដូចគ្នាគឺ អ៉ីរ៉ង់ នៅថ្ងៃទី២៦ ខែមិថុនា ហើយត្រូវធ្វើការធ្ងន់ជាមួយក្រុមខ្លាំង សហរដ្ឋអាមេរិក នៅថ្ងៃទី២៧ ខែមិថុនា និងចុងក្រោយត្រូវតទល់នឹងម្ចាស់ផ្ទះ បារាំង នាថ្ងៃទី ២៨ ខែមិថុនា។

ចំណែក ប្រេស៊ីល វិញ ក៏ត្រូវស្វែងរកកំណត់ត្រាមិនចាញ់ដែរគឺត្រូវធ្វើដំណើរទៅប្រទេស ស្លូវ៉ានី ដើម្បីតទល់នឹង ៤ ក្រុមផ្សេងទៀតដូច ជប៉ុន ដែរ។ ថ្ងៃបើកឆាក ប្រេស៊ីល ជួប អ៊ុយក្រែន នាថ្ងៃទី២៤ ខែមិថុនា ហើយថ្ងៃទី២៦ ខែមិថុនា ធ្វើយ៉ាងធ្ងន់ដោយត្រូវជួប អ៉ីតាលី និងបន្តធ្វើការធ្ងន់ជួបម្ចាស់ផ្ទះ ស្លូវ៉ានី នៅថ្ងៃទី២៧ ខែមិថុនា ហើយចុងក្រោយជួប កាណាដា នៅថ្ងៃទី២៩ ខែមិថុនា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទះពិភពលោក Volleyball Nations League មាន ១៨ ក្រុមចូលរួមប្រកួតនៅវគ្គសន្សំពិន្ទុ។ ក្រុមនីមួយៗត្រូវឆ្លងកាត់ ១២ ប្រកួតដូចគ្នា។ បន្ទាប់មក ក្រុមពីលេខ ១ ដល់ លេខ ៧ ក្នុងតារាងពិន្ទុ បូករួមនឹងម្ចាស់ផ្ទះ ចិន ដែលឡើងដោយស្វ័យប្រវត្តិ បានឡើងទៅប្រកួតវគ្គខ្វែង ៨ ក្រុមចុងក្រោយចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៦។ វគ្គនេះហើយដែលក្រុមជម្រើសជាតិនីមួយដាក់កីឡាករល្អៗមកទាំងអស់ដើម្បីប្រជែងជើងឯក៕



អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


