ព័ត៌មានជាតិ
នៅផ្សារពូភុយកណ្តាលក្រុងបាតដំបង មានបន្លែក្នុងស្រុកគ្រប់មុខលក់មិនខ្វះ ក្រោយបិទច្រកព្រំដែនថៃ
មួយរយៈចុងក្រោយនេះ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលបានដាក់ឱសានវាទ ដោយបិទការនាំចូលបន្លែនិងផ្លែឈើពីប្រទេសថៃទៅហើយក្តី ក៏គេសង្កេតឃើញថា អាជីវករលក់ដូរនៅផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង ក៏នៅតែមានបន្លែផ្គត់ផ្គង់គ្រប់គ្រាន់ដល់គ្រប់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
អាជីវករភាគច្រើនដែលលក់បន្លែផ្លែឈើនៅក្នុងផ្សារ ភូ ពុយ កណ្ដាលក្រុងបាត់ដំបង គឺលក់ដូរដំណាំកសិករផលក្នុងស្រុក បើទោះបីជាមិនមានការនាំចូលបន្លែផ្លែឈើពីប្រទេសថៃក៏ដោយ។




នៅផ្សារបន្លែ ភួ ពុយ មានផ្គត់ផ្គង់បន្លែផ្លែឈើជាច្រើនមុខ ដូចជា ទុរេន សាវម៉ៅ ចេកណាំវ៉ា ខាត់ណា ស្លឹកខ្ទឹម ល្ហុង ប៉េងបោះ ម្ទេស ស្ពៃ ម្អម ជីក្រហម ម្រះព្រៅ ជីរណា ល្ពៅជាដើម គឺជាបន្លែក្នុងស្រុកទាំងអស់ដែលដឹកយកមកពីតាមបណ្ដាស្រុកនានា ក្នុងខេត្តបាត់ដំបង។
លោក សន មករា ជាអាជីវករលក់បន្លែបោះដុំនៅក្នុងផ្សារ ភូ ពុយ បានលើកឡើងថា ជាការពិតបើប្រមុខរាជរដ្ឋាភិបាលបានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ យ៉ាងដូច្នេះគឺពិតជាល្អប្រសើរខ្លាំងណាស់ ព្រោះនៅក្នុងស្រុកក៏មិនខ្វះបន្លែផ្លែឈើសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនោះឡើយ។ ហើយម្យ៉ាងវិញទៀតនៅពេលបច្ចុប្បន្នបន្លែផ្លែឈើ ក៏ចាប់ផ្ដើមមានទីផ្សារល្អផងដែរ ដោយសារតែប្រជាពលរដ្ឋយល់និងចាប់ផ្ដើមងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។


ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថា លោកគាំទ្រយ៉ាងពេញទំហឹងទៅលើបទបញ្ជារបស់សម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ដែលបានដាក់ផែនការតបទៅភាគីថៃយ៉ាងទាន់ពេលវេលាក្រោយពីភាគីយោធាថៃ បានបិទច្រកព្រំដែនកម្ពុជាដោយឯកតោភាគី ដូច្នេះបច្ចុប្បន្នក៏ប្រជាពលរដ្ឋក្នុងស្រុកមិនខ្វះបន្លែផ្លែឈើសម្រាប់បរិភោគឡើយ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


