សេដ្ឋកិច្ច
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះក្នុងស្រុកមួយ គ្រោងដាក់គោ១ពាន់ក្បាល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ
ដើម្បីឆើយតបទៅនឹងតម្រូវការទីផ្សារដែលបន្តមានការកើនឡើងជាលំដាប់ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះក្នុងស្រុកមួយ គ្រោងដាក់គោចំនួន១ពាន់ក្បាលបន្ថែមទៀត។

លោក យន់ សុផាត ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម ប្រាប់ កម្ពុជាថ្មី ថា សម្រាប់ជាផែនការបន្ទាប់ក្នុងឆ្នាំនេះ កសិដ្ឋានរបស់លោកគ្រោងនឹងដាក់ពូជគោចំនួន១ពាន់ក្បាលបន្ថែមទៀត ដើម្បីធ្វើយ៉ាងផលិតទឹកគោស្រស់ឱ្យទាន់តម្រូវការទីផ្សារ។

លោក បន្តថា បច្ចុប្បន្នតម្រូវការទឹកដោះគោស្រស់នៅកម្ពុជា កំពុងមានតម្រូវការខ្ពស់ ខណៈដែលប្រទេសជាតិខាងបានបិទការនាំចូលនូវមុខទំនិញខ្លះៗ ក្នុងនោះក៏មានទឹកដោះគោស្រស់ផងដែរ។
លោក យន់ សុផាត បញ្ជាក់ថា៖ «គ្រាន់តែនៅក្នុងរាជធានីភ្នំពេញមួយ តម្រូវការទឹកដោះគោស្រស់មិនក្រោមពី ៣ម៉ឺនលីត្រ ក្នុងមួយថ្ងៃ នោះទេ! កត្តាទាំងនេះហើយ ដែលនាំឱ្យយើងត្រូវពង្រីកការចិញ្ចឹម និងផលិតទឹកដោះគោស្រស់ ឱ្យបានក្នុងបរិមាណច្រើនជាងមុន»។

ទាក់ទងនឹងការផលិតទឹកដោះគោស្រស់នេះដែរ លោក យន់ សុផាត ក៏បានឱ្យដឹងដែរថា ប្រភេទពូជគោយកដោះទឹកនេះ ហាក់ពិបាកក្នុងការថែទាំជាងគោធម្មតាបន្ដិច ខណៈត្រូវការទិញពូជមកពីប្រទេសជាតិខាង ក្នុងនោះមានដូចជា៖ ប្រទេសវៀតណាម ថៃ និងខ្លះទៀតពីអូស្រ្ដាលី។
ក្រៅពីការទិញពូជក្រៅប្រទេស រឿងមួយដែលពិបាកនោះ គឺការបន្សាំងពូជគោទាំងនេះឱ្យរស់នៅក្នុងអាកាសធាតុមួយដែលខុសពីកន្លែងដើមរបស់វា មុននឹងគិតដល់ការផលិតទឹកដោះគោស្រស់។

យ៉ាងណាមិញ ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម ក៏បញ្ជាក់ថា ទោះបីជាការពង្រីកការចិញ្ចឹម និងផលិតដោះគោស្រស់មិនអាចធ្វើទៅបានទាំងព្រមក៏ដោយ ក៏លោកនៅតែព្យាយាមដាក់ពូជគោម្ដងប្រហែល ១០០ក្បាល ទៅ២០០ក្បាលបន្ថែមទៀត មុននឹងឈានទៅដល់១ពាន់ក្បាល តាមការគ្រោងទុក។ នេះជាការបញ្ជាក់របស់លោក យន់ សុផាត។
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម ជាកសិដ្ឋានរបស់កូនខ្មែរម្នាក់ ដែលមានទីតាំងស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទល់មុខនឹងរាជធានីភ្នំពេញ។ បច្ចុប្បន្នកសិដ្ឋានមានគោសរុបចំនួន ២២០ក្បាល ក្នុងនោះមានគោចំនួន៨០ក្បាល ដែលអាចផលិតទឹកដោះសម្រាប់ផ្គតផ្គង់ទីផ្សារបានជាង២ពាន់លីត្រ ក្នុងមួយថ្ងៃ៕

អត្ថបទ ៖ សួស សិត
-
សេដ្ឋកិច្ច១៥ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


