ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល៖ លោក Khamenei គេចពីការធ្វើឃាតដោយលាក់ខ្លួននៅក្រោមដីដ៏ជ្រៅ
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រាប់ថា ក្នុងអំឡុងពេលជម្លោះរយៈពេល១២ថ្ងៃជាមួយអ៊ីរ៉ង់ យោធាអ៊ីស្រាអែលមានផែនការកំណត់គោលដៅលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei ប៉ុន្តែគាត់បានគេចផុតពីការធ្វើឃាតនេះ ដោយចូលទៅលាក់ខ្លួនយ៉ាងជ្រៅនៅក្រោមដី និងផ្តាច់ទំនាក់ទំនងជាមួយមេបញ្ជាការយោធារបស់គាត់។

ថ្លែងទៅកាន់ទូរទស្សន៍ Kan កាលពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៥ លោក Katz បាននិយាយថា «ប្រសិនបើ Khamenei ស្ថិតនៅក្នុងការមើលឃើញរបស់យើង យើងនឹងកម្ចាត់គាត់ចេញ។ ប៉ុន្តែ Khamenei ដឹងពីរឿងនេះ បានទៅក្រោមដីក្នុងជម្រៅដ៏ជ្រៅណាស់ ហើយបានផ្តាច់ទំនាក់ទំនងជាមួយមេទ័ពដែលជំនួសមេទ័ពដែលត្រូវបានសម្លាប់ទាំងនោះ»។
ការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣មិថុនា បានសម្លាប់មន្ត្រីយោធា និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់ជាច្រើនរូបរបស់អ៊ីរ៉ង់រួចមកហើយ តែយ៉ាងណាលោក Khamenei នៅតែមិនត្រូវបានអ៊ីស្រាអែលរកឃើញ។
ទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សុទ្ធតែធ្លាប់បាននិយាយថា សង្រ្គាមអាចនាំទៅដល់ការដួលរលំនៃរដ្ឋាភិបាលអ៊ីរ៉ង់ តែលោក Khamenei បានចូលទៅលាក់ខ្លួននៅក្នុងលេនដ្ឋានក្រោមដីមួយកន្លែងដើម្បីរក្សាសុវត្ថិភាព។
យ៉ាងណា កាលពីថ្ងៃទី២៦មិថុនា លោក Khamenei បានបង្ហាញវត្តមានជាលើកដំបូង ក្រោយជម្លោះរយៈពេល១២ថ្ងៃ។ លោក Khamenei បានប្រកាសពីជ័យជម្នះរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសកាតា ហើយលោកបានព្រមានថា បើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាមួយផ្សេងទៀត អ៊ីរ៉ង់នឹងសងសឹកដោយកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់ក្រុងវ៉ាស៊ីនតោននៅទូទាំងតំបន់មជ្ឈិមបូព៌ា៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


