Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀមរួចរាល់សម្រាប់កិច្ចចរចាថ្មីទៀត ជាមួយអ៊ុយក្រែន

បានផុស

នៅ

ថ្លែងបន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ាស៊ីក្នុងទីក្រុងមីនស្កិ៍ នៃប្រទេសបេឡារុស កាលពីថ្ងៃសុក្រទី២៧ខែមិថុនាឆ្នាំ២០២៥, ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូត្រៀមរួចជាស្រេចសម្រាប់កិច្ចចរចាជុំទី៣ជាមួយអ៊ុយក្រែន ក្នុងគោលបំណងបញ្ចប់សង្គ្រាមរយៈពេលជាង៣ឆ្នាំ។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពូទីននិយាយថា ប្រធានក្រុមចរចាទាំងពីរ នៅតែបន្តទាក់ទងគ្នាជាប់ជានិច្ច។ សេចក្តីព្រាងនៃសំណើទាំងពីខាងរុស្ស៊ីនិងអ៊ុយក្រែន គួរតែបង្កើតជាមូលដ្ឋាននៃការចរចាបន្ទាប់ទៀត ហើយភាគីទាំងពីរក៏ត្រូវឯកភាពគ្នាលើទីតាំងនិងពេលវេលានៃការចរចាលើកនេះផងដែរ។

យ៉ាងណា មេដឹកនាំវិមានក្រឹមឡាំងមិនលម្អិតឡើយលើរឿងនេះ ទុកឲ្យមន្ត្រីប្រទេសទាំងពីរធ្វើការជាមួយគ្នាលើជំហានបន្ទាប់។

សូមជម្រាបថា ការចរចាផ្លូវការលើកទី១រវាងភាគីទាំងពីរ គឺរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី កាលពីថ្ងៃទី១៦ខែឧសភា។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

ពេលនោះ គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន បានចាយពេលជិត២ម៉ោង ប៉ុន្តែមិនទទួលបានលទ្ធផលគាប់ប្រសើរ ក្នុងការឈានដល់បញ្ចប់សង្គ្រាមទេ ប៉ុន្តែភាគីទាំងពីរសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយ​ការ​ឯកភាពដោះដូរឈ្លើយសឹកគ្នា​​​ម្ខាង ​១ ០០០​​នាក់។

កិច្ចពិភាក្សាលើកទី២ ក៏រៀបចំនៅទីក្រុងអ៊ីស្តង់ប៊ុលដដែល កាលពី​ថ្ងៃទី​២​ខែមិថុនា។ ចំពោះលទ្ធផលវិញ ភាគីទាំងពីរក៏នៅតែយល់ព្រមលើការផ្លាស់ប្តូរអ្នកទោសគ្នា ប៉ុណ្ណោះ។

ការពិភាក្សាស្តីពីបទឈប់បាញ់​នៅតែជាប់គាំង។ អ៊ុយក្រែនបានស្នើសុំបទឈប់បាញ់រយៈពេល ៣០​ថ្ងៃ ដើម្បី​ជួយសម្រួលដល់ការចរចាបន្ថែមទៀត ប៉ុន្តែរុស្ស៊ីបានច្រានចោល ដោយផ្តល់ជំនួសមកវិញនូវបទឈប់បាញ់រយៈពេលខ្លី​នៅក្នុងតំបន់ជាក់លាក់ ដើម្បី​ជួយ​សង្គ្រោះ និង​ស្វែង​រក​សាកសព​ទាហាន​ដែល​បាត់បង់​ជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី បង្ហាញសមាសភាពគណៈប្រតិភូ សម្រាប់ការចរចាសន្តិភាពថ្មី ជាមួយអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

រុស្ស៊ី ត្រៀមរួចរាល់សម្រាប់កិច្ចចរចាថ្មីទៀត ជាមួយអ៊ុយក្រែន

កីឡា៣៦ នាទីutes មុន

គ្រូ​ថ្មីរបស់ ​វិសាខា មើល​ការ​ប្រកួត​លីគ​កម្ពុជា ជាង​៥០​ លើក ទើប​​មកដឹក​នាំ​ក្លិប​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយកដ្ឋាន​ពេទ្យ​ការងារ សហការ​ជា​មួយ​វិទ្យាស្ថាន​ជាតិ​ការងារ រៀប​ចំ​ទស្សនកិច្ច​សិក្សា ក្រោម​ប្រធាន​បទ «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

កីឡា១២ ម៉ោង មុន

សហព័ន្ធ​តេក្វាន់ដូ​ ITF​ ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ហើយ​

សន្តិសុខសង្គម១២ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី៣​នៃ​បក្សភឿថៃ បាន​ត្រៀម​ខ្លួន​​​រួច​រាល់ ចំពេលវិបត្តិនយោបាយ​​​

សន្តិសុខសង្គម១២ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រញ្ជួយដីកម្រិតស្រាល៩ លើកអង្រួនភាគខាងជើងថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម