ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញសមាសភាពគណៈប្រតិភូ សម្រាប់ការចរចាសន្តិភាពថ្មី ជាមួយអ៊ុយក្រែន
កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែឧសភាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានកំណត់យកថ្ងៃចន្ទទី២ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់កិច្ចចរចាសន្តិភាពថ្មីជាមួយអ៊ុយក្រែន ហើយឥឡូវនេះ ទីក្រុងមូស្គូ ក៏ប្រកាសពីសមាសភាពនៃគណៈប្រតិភូរបស់ខ្លួនសម្រាប់ជំនួបនោះដែរ។

តាមការចុះផ្សាយរបស់ RT, គណៈប្រតិភូរុស្ស៊ីសម្រាប់កិច្ចពិភាក្សាថ្មីនេះគឺនៅតែជាគណៈប្រតិភូដឹកនាំដោយលោក Vladimir Medinsky ដែលជាជំនួយការប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ដដែល។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានឲ្យដឹងថា លោក Medinsky នឹងនៅតែដឹកនាំគណៈប្រតិភូដូចមុនអ៊ីចឹងដែរ សម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ថ្មីនៅដើមខែក្រោយនេះ។

សម្រាប់ទីតាំងវិញ ជំនួបលើកនេះក៏រៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ដូចទៅនឹងកិច្ចចរចាកាលពីថ្ងៃទី១៦ខែឧសភា ផងដែរ។
កាលនោះ គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន បានចាយពេលជិត២ម៉ោង ប៉ុន្តែមិនទទួលបានលទ្ធផលគាប់ប្រសើរ ក្នុងការឈានដល់បញ្ចប់សង្គ្រាមនោះទេ ប៉ុន្តែភាគីទាំងពីរក៏បានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់មួយផងដែរ នោះគឺ ការឯកភាពដោះដូរឈ្លើយសឹកគ្នាម្ខាង ១ ០០០នាក់។

យ៉ាងណា ជុំវិញការចរចាថ្មីនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov បានបង្ហោះសារលើបណ្តាញសង្គម X ថា «ខ្ញុំបានប្រគល់រួចអស់ហើយ នូវឯកសាររបស់យើងទៅឲ្យប្រធានគណៈប្រតិភូរុស្ស៊ី ដែលឆ្លុះបញ្ចាំងពីជំហររបស់អ៊ុយក្រែន ហើយពួកគេក៏បានទទួលឯកសារនេះរួចហើយដែរ។ យើងមិនជំទាស់នឹងកិច្ចប្រជុំថ្មីៗជាមួយរុស្ស៊ីទេ ហើយកំពុងរង់ចាំមើលការឆ្លើយតបរបស់ពួកគេដូចគ្នា។ ធ្វើដូច្នេះ ទើបកិច្ចប្រជុំបន្ទាប់នឹងទទួលបានផ្លែផ្កា ហើយពិតជាអាចជំរុញយើងឲ្យកាន់តែខិតជិតរកការបញ្ចប់សង្គ្រាមបាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Umerov បញ្ជាក់ម្តងទៀតថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែទីក្រុងកៀវ មិនទាន់បានទទួលសំណើរបស់រុស្ស៊ីនៅឡើយទេ និងថែមទាំងចោទទីក្រុងមូស្គូថា ព្យាយាមពន្យារការចរចាទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


