Connect with us

ចរាចរណ៍

រថយន្តដឹកឥដ្ឋ ១ គ្រឿង បើករេចង្កូតឡើងសួនបុកបង្គោលប៉ាណូ ក្រឡាប់រងរបួសមនុស្ស ២ នាក់

បានផុស

នៅ

រថយន្ត​ដឹក​ឥដ្ឋ ១ គ្រឿង បើក​រេ​ចង្កូត​ឡើង​សួន និង​បុក​បង្គោល​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កណ្ដាល​សួន​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់ ព្រមទាំង​រង​របួស​មនុស្ស ២ នាក់ ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣ និង ៥០ នាទី ទៀបភ្លឺ ថ្ងៃ​ទី​ ២៨ ខែ​មិថុនា ឆ្នាំ​ ២០២៥ ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦ ចន្លោះ​ស្ពាន​លេខ​ ៨ និង​លេខ ​៩ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​ខាងលើ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ​៦ គោលដៅ​ឆ្ពោះ​ទៅ​ភ្នំពេញ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រេ​ចង្កូត​រថយន្ត​ទៅ​ខាង​ឆ្វេង​ដៃ ទើប​ជ្រុល​ចង្កូត​បុក​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​តែម្ដង។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា រថយន្ត​ខាង​លើ​នេះ​ទំនង​ជា​បើក​លឿន ទើប​បុក​បង្គោល​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បណ្ដាល​ឲ្យ​បាក់​បង្គោល។ ចំណែក​រថយន្ត ត្រូវ​បាន​ផ្អៀង​ក្រឡាប់​ចាក់​ឥដ្ឋ​ជាច្រើន​ដុំ​ទៅ​ដី។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ ២ ​នាក់ ​រង​របួស​ធ្ងន់-ស្រាល ក្នុង​នោះ​មាន​តៃកុង​រថយន្ត និង​ព្រូ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១៩ វិនាទី មុន

រថយន្តដឹកឥដ្ឋ ១ គ្រឿង បើករេចង្កូតឡើងសួនបុកបង្គោលប៉ាណូ ក្រឡាប់រងរបួសមនុស្ស ២ នាក់

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេចតេជោ ក្រើនរំឭកជាថ្មីដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បម្រើប្រជាជនឱ្យបានល្អ

សន្តិសុខសង្គម១២ នាទីutes មុន

អាជ្ញាធរខណ្ឌកំបូល ត្រៀមស្ថាបនាប្រព័ន្ធលូថ្មីមួយខ្សែប្រវែងជាង១០០ម៉ែត្រក្នុងភូមិកប់ភ្លុក

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង

កីឡា២០ នាទីutes មុន

ត្រៀមៗ! អ្នកចាត់ការ ក្លិប​ព្រះខ័នរាជស្វាយរៀង បានបង្ហើបពីផែនការនាំចូលកីឡាករថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី៣​នៃ​បក្សភឿថៃ បាន​ត្រៀម​ខ្លួន​​​រួច​រាល់ ចំពេលវិបត្តិនយោបាយ​​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រញ្ជួយដីកម្រិតស្រាល៩ លើកអង្រួនភាគខាងជើងថៃ

Sokha Hotels

ព័ត៌មានពេញនិយម