ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម នឹងរៀបចំកម្មវិធី«ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៥» នៅខែធ្នូ ខាងមុខនេះ
ដើម្បីជាការទទួលស្គាល់ លើកទឹកចិត្ត និងផ្តល់រង្វាន់ ដល់ម្ចាស់រោងចក្រ សហគ្រាស និង សិប្បកម្មទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹង រៀបចំកម្មវិធី «ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧស្សាហកម្ម បានគូសបញ្ជាក់ឱ្យដឹងថា ការរៀបចំកម្មវិធី «ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៥» នេះឡើង គឺដើម្បីជាការទទួលស្គាល់ លើកទឹកចិត្ត និងផ្តល់រង្វាន់ដល់កិច្ច ខិតខំប្រឹងប្រែងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងបច្ចេកវិទ្យាថ្មីៗ ឈានទៅរកការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព និងរួមចំណែកដល់ការកាត់បន្ថយ និងបន្សំទៅនឹងការប្រែប្រួលអាកាសធាតុតាមវិស័យ។
ក្នុងនោះ អត្ថប្រយោជន៍ទទួលបានពីការចូលរួមកម្មវិធីនេះមាន ទទួលបានពានរង្វាន់ថ្នាក់ជាតិ(មាស ប្រាក់ សំរឹទ្ធ) វិញ្ញាបនបត្រជ័យលាភី ការផ្សព្វផ្សាយជាសាធារណៈ កេរ្តិ៍ឈ្មោះជាគំរូដល់រោងចក្រ សហគ្រាស និងសិប្បកម្មផ្សេងទៀត។
តាមក្រសួងឧស្សាហកម្មដដែល បានឱ្យដឹងបន្ថែមថា ការប្រកួតនឹងត្រូវបែងចែកជា ៣ ក្រុម៖ (១) រោងចក្រធុនធំ (២)សហគ្រាសធុនតូច និងមធ្យម (SMEs) និង (៣) ធុរៈកិច្ចបង្កើតថ្មី (Start-up)។ អនុវិស័យដែលអាចចូលរួមមាន កាត់ដេរ វាយនភ័ណ្ឌ ផលិតផលសម្រាប់ធ្វើដំណើរ ឬអនុវិស័យ ម្ហូបអាហារ ឬភេសជ្ជៈ ជាដើម។

អាស្រ័យហេតុដូចនេះហើយ ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមានបំណងចូលរួមក្នុងកម្មវិធីនេះ អាចបំពេញ ពាក្យសុំចូលរួមតាមរយៈតំណភ្ជាប់ https://forms.gle/qCsLUQTWbvs3znm77 ឬទាញយកពាក្យសុំចូលរួមតាមរយៈ https://drive.google.com/file/d/1aLb_SJJCA3g02WJh3jBI_Q5iBnc5DJBt/view?usp=sharing ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


