Connect with us

នយោបាយ

សម្ដេច​តេជោ៖ មាន​អ្នក​ជិត​ខាងល្អដូច​មាន​មាស មាន​អ្នក​ជិត​ខាង​អាក្រក់​ដូច​មាន​មីន​

បានផុស

នៅ

ប្រធាន​ព្រឹទ្ធសភាកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ដោយ​ជំរុញ​ដល់​មន្ត្រី​ព្រំដែន​កម្ពុជា​ពង្រឹង​ភាព​ជាអ្នក​ជិត​ខាង​ល្អ​ជា​មួយ​ប្រទេស​ជាប់​ព្រំដែនដោយ​សង្ឃឹម​ទទួល​បាន​អ្នក​ជិត​ខាង​ល្អ​ជាង​អ្នក​ជិត​ខាង​អាក្រក់។ សម្ដេច​បាន​និយាយ​ផងដែរថា «មាន​អ្នក​ជិត​ខាងល្អដូច​មាន​មាស មាន​អ្នក​ជិត​ខាង​អាក្រក់​ដូច​មាន​មីន​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ពេល​ចុះ​ពនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ ម៉ឺនជ័យ ស្ថិត​ក្នុង​ភូមិម៉ឺនជ័យ ឃុំ​ក្របៅ ស្រុក​កំចាយ​មារ ខេត្ត​ព្រៃ​វែង​នៅ​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ២០២៥​នេះ សម្ដេចបាន​រម្លឹក​ពី​ប្រវត្តិ​នៃ​ច្រក​ទ្វារអន្តរជាតិ​នេះ និង​ការ​រួម​គ្នា​បោះបង្គោល​ព្រំដែន​ដោយ​សន្ដិភាពរួម​គ្នា​រវាង​កម្ពុជា​-វៀតណាម ព្រមទាំង​សង្ឃឹម​ថានឹង​អាច​ពង្រឹង​ច្រក​ទ្វារអន្តរជាតិ​នេះ​ឱ្យ​លើសពី​ច្រក​ចេញ​ចូល​ទៀត​ផង។

សម្ដេច​បាន​ណែ​នាំ​ដល់​មន្ត្រី​តាម​ព្រំដែនធ្វើ​យ៉ាងណារក្សា​មិត្តភាព​ល្អ​ជា​មួយ​ប្រទេស​ជិតខាងដែល​នឹង​អាច​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍ និង​រីក​ចម្រើន​ទាំង​អស់​គ្នា។

សម្ដេច​ថា៖ «សុំ​ថា​តាម​ព្រំដែន​នីមួយ​ៗ​បញ្ហា​ធំ​ជាង​គេ​គឺ​ថា​ធ្វើ​ទំនាក់ទំនង​ឱ្យ​បាន​ល្អ​រឿង​ប៉ុនហ្នឹង​ទេ​! និយាយ​តាម​មួយ​បែប​ទៀត​ថា មាន​អ្នក​ជិត​ខាង​ល្អ​ដូច​មាន​មាស មាន​អ្នក​ជិត​ខាង​អាក្រក់​ដូចមាន​មីន រឿង​ហ្នឹង​វា​អ៊ីចឹង​»។

ការ​លើក​ឡើង​របស់​សម្ដេច​តេជោស្របពេល​ដែល​បញ្ហាព្រំដែន​កម្ពុជា​ថៃ​កំពុង​កើន​កម្ដៅជា​បន្តបន្ទាប់​ក្រោយ​ពី​ថៃ​បាន​ឆ្មក់​ចូលមកបាញ់​សម្លាប់ទាហាន​ខ្មែរ ព្រមទាំងគំរាមផ្ដាច់អ៊ីនធើណិត ប្រេសងសាំង និង​បិទ​ព្រំដែន​ដោយ​ឯក​តោ​ភាគីកាលពី​កន្លងទៅ។ ការ​ពង្រីក​បញ្ហា​ជម្លោះ​ព្រំដែន​ដោយ​ភាគី​ថៃ​នេះបាន​ធ្វើ​ឱ្យ​កម្ពុជា​ឆ្លើយ​តបទៅវិញ​ជា​បន្តបន្ទាប់​រហូតដល់​ថៃ​ស្នើ​សុំ​ឱ្យ​មាន​ការ​ចរចារ​ឱ្យ​បើក​ព្រំដែន​វិញ​ផងដែរ តែ​ត្រូវ​បាន​កម្ពុជាបដិសេធ។ រដ្ឋាភិបាល​បានបញ្ជាក់​ជំហរថាថៃ​ជាអ្នក​បិទដូច្នេះសូម​ថៃ​ជា​អ្នក​បើក​វិញ​ដោយ​ខ្លួន​វិញ​ជា​ការ​ស្រេចហើយ មិន​ចាំបាច់​ទាញ​កម្ពុជា​ចូល​ចរចារនោះទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

Sokha Hotels

ព័ត៌មានពេញនិយម