ព័ត៌មានជាតិ
វិនិយោគិនជប៉ុនដាក់ផែនការវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
សាជីវកម្ម Marubeni ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យទឹកស្អាតផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 6.1) សំដៅធ្វើឱ្យសម្រេចបាននូវសាកលកម្ម និងសមធម៌ទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០។

ការលើកឡើងអំពីផែនការវិនិយោគនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងគណៈប្រតិភូសាជីវកម្ម Marubeni និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) កាលពីថ្ងៃទី១ខែកក្កដាកន្លងទៅនេះ ដោយបានពិភាក្សាអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា ។
តំណាងក្រុមហ៊ុន Marubeni បានលើកឡើងអំពីប្រតិបត្តិការសាកលរបស់ខ្លួនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រួមទាំងប្រតិបត្តិការដែលបម្រើប្រជាជន១០លាននាក់នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ២លាននាក់នៅប្រទេសឈីលី និង១លាននាក់នៅក្នុងតំបន់ផ្សេងទៀត។
លោកថា៖«ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដោយអនុវត្តគំរូអាជីវកម្មស្រដៀងគ្នា សម្រាប់ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ»។
លោកហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយជម្រាបជូនថា រាជរដ្ឋាភិបាលបើកចំហចំពោះការវិនិយោគឯកជន និងផ្តោតលើដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយចីរភាព ជាជាងដំណោះស្រាយរយៈពេលខ្លី និងខ្នាតតូច។

ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី ហែម វណ្ណឌីក៏បានលើកឡើងអំពីកំណែទម្រង់វិស័យទឹកស្អាតរបស់កម្ពុជា ដែលរួមមានការលើកទឹកចិត្តឱ្យមានការរួមបញ្ជូលគ្នា ការកែលម្អសេវានិងគុណភាព និងការពង្រីកតំបន់គ្របណ្តប់។
លោកថាថា៖ «ការវិនិយោគក្នុងវិស័យទឹកស្អាត ទោះបីមិនផ្តល់ប្រាក់ចំណេញខ្ពស់ និងឆាប់រហ័ស គឺជាការវិនិយោគមួយដែលមានសុវត្ថិភាព ហើយសេវាសាធារណៈនេះមានសារៈសំខាន់ខ្លាំងសម្រាប់សង្គមជាតិ»។
លោកបានបញ្ជាក់ទៀតថាតំបន់ជនបទនាពេលបច្ចុប្បន្នអាចនឹងមិនមែនជាតំបន់ជនបទរហូតទេ។ កម្ពុជារំពឹងថានឹងតភ្ជាប់បណ្តាញទឹកស្អាតកម្រិតគ្រួសារកាន់តែច្រើន ហើយយើងមានទឡ្ហីករណ៍ច្បាស់លាស់ក្នុងការពង្រីកតួនាទីរបស់រដ្ឋាករទឹក បន្ថែមពីការគ្របដណ្តប់តែនៅតំបន់ទីក្រុង។

លោកក៏បានលើកទឹកចិត្តក្រុមហ៊ុន Marubeni ឱ្យធ្វើផែនការរយៈពេលវែង ដោយគិតគូរអំពីកំណើនតម្រូវការសម្រាប់ការរស់នៅ និងសម្រាប់តំបន់អភិវឌ្ឍន៍ឧស្សាហកម្មនាពេលអនាគត ទន្ទឹមនឹងនោះ ស្វែងរកគំរូអាជីវកម្មដែលមានភាពបត់បែន រួមទាំងការលក់ដុំទឹកឱ្យរដ្ឋាករទឹក ដោយក្រុមហ៊ុនអាចវិនិយោគលើរោងចក្រប្រព្រឹត្តិកម្ម និងបណ្តាញចែកចាយ។
Marubeni គឺជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះ នៅទូទាំងពិភពលោក រួមទាំងវិស័យគ្រឿងចក្រ ថាមពល សារធាតុគីមី ចំណីអាហារ វាយនភ័ណ្ឌ លោហធាតុនិងរ៉ែ និងវិស័យផ្សេងទៀតជាច្រើន។ នៅក្នុងវិស័យផ្គត់ផ្គង់ទឹក Marubeni បានសហការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយប្រើប្រាស់ជំនាញ បទពិសោធ និងបណ្តាញសកលរបស់ខ្លួន ក្នុងការផ្តល់ដំណោះស្រាយសម្រាប់បញ្ហាកង្វះទឹកស្អាត និងគុណភាព៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


