Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍រដូវកាល​បៃតងចំនួន ៣ នៅ​ខេត្តរតនគិរី ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត​ជាង ១ ម៉ឺននាក់

បានផុស

នៅ

ព្រឹត្តិការណ៍រដូវកាល​បៃតងសំខាន់ៗចំនួន ៣ បាន​រៀបចំក្នុង​ខេត្តរតនគិរីនៅក្នុង​នោះ​មាន​ដូចជា ព្រឹត្តិការណ៍កីឡាជិះកង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ទិវាមច្ឆជាតិរបស់ក្រសួងរុក្ខាប្រមាញ់ និងនេសាទ និងព្រឹត្តិការណ៍​សម្លចាណាងឆ្នាំងយក្សរបស់ក្រសួងទេសចរណ៍។

បើយោងតាមមន្ទីរទេសចរណ៍ខេត្តរតនគិរី ​ព្រឹត្តិការណ៍​រដូវបៃតង​ក្នុង​ខេត្ត​រតនគិរីរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ​មក​កម្សាន្ត​បានចំនួន ១០,០៥៨ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធនិងផ្នែកឯកជន ចូលរួមឱ្យបានខ្លាំងក្លាក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យកម្ពុជាស័ក្តិសមជា “ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ” និងដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍​ដ៏ទាក់ទាញមួយនៅក្នុងតំបន់និងពិភពលោក។

ជាក់​ស្តែងព្រឹត្តិការណ៍រដូវកាល​បៃតងខេត្តរតនគិរី បាន​ជួយជំរុញការវិនិយោគទុនទៅលើវិស័យទេសចរណ៍នៅ​ក្នុង​ខេត្ត​ភូមិភាគឦសាន តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្របង្កើនភាពទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​បន្ថែម​ទៀត៕

ពាក់ព័ន្ធ​ការ​រៀបចំ​ព្រឹត្តិការណ៍រដូវកាលបៃតងក្នុង​ខេត្ត​រតនគិរី បានឆ្លុះបញ្ចាំងពីគោលការណ៍គ្រឹះសំខាន់ពីរ គឺ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ដែល​ជាការផ្តល់តម្លៃដល់ប្រពៃណីទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិច និងការអភិរក្សនូវ​វប្បធម៌ប្រពៃណី ដែលជាការលើក​កម្ពស់ឧត្តមភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ ពិសេសការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជាជាគោលដៅទេសចរណ៍ សុវត្ថិភាព ផ្តល់ភាព កក់ក្តៅ ស្អាត ឆ្លាត និងបៃតង៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម