Connect with us

កីឡា

លោក​ ឃឹម​ សុជាតិ​ ចេញ​មុខ​បញ្ជាក់​ពី​ការ​ព្យាបាល​​កីឡាករ ចំរើន​ គុន​ខ្មែរ​

បានផុស

នៅ

លោក​ ឃឹម​ សុជាតិ​ បាន​ចេញ​មុខ​មក​បញ្ជាក់​ពីបញ្ហា​ថវិកា​ព្យាបាល​របួស​បាក់​ដៃ​ និង​ថវិកា​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​របស់​ ចំរើន​ គុន​ខ្មែរ​ គឺ​​ក្លឹប​គុន​ខ្មែរ​ដូនតា​ជា​រ៉ាប់រង​ទាំង​អស់​។​

លោក​ ឃឹម​ សុជាតិ​ គ្រូ​បង្វឹក​របស់​គ្រូ​បង្វឹក​របស់​ ចំរើន​ គុន​ខ្មែរ​ នៃ​ក្លឹប​គុន​ខ្មែរ​ដូន​តា​ បាន​លើក​ឡើង​ថា​ សូម​អ្នក​គាំទ្រ​កុំ​មាន​ការ​បារម្ភ​​ចំពោះ​ជីវភាព​ និង​បញ្ហា​របួស​នៅ​ពេល​នេះ​របស់​កីឡាករ​ ចំរើន​ គុន​ខ្មែរ​ អំឡុង​ពេល​របួស​បាក់ដៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​ក្លឹប​លោក​ វ៉ា សុធា និង​ លោក​ Tommy Kim ​មិន​នៅ​ស្ងៀម​នោះ​ទេ​ ពោល​ម្នាក់ៗ​ស្វះស្វែង​ព្យាបាល​ និង​ជួយ​ដល់​ ចំរើន​ ជា​និច្ច​ដូច​ជា​ប្រាក់ខែ​ប្រចាំ​ខែ​ ថវិកា​ជួល​ផ្ទះ​ ថវិកា​ថ្លៃ​ទឹកដោះគោ​កូន​ រហូត​ដល់​ព្យាបាល​ជា​សៈស្បើយ។​ ថ្នាក់ដឹកនាំ​ក្លឹប​មិន​ទុក​កីឡាករ​ចោល​នៅ​ពេល​មាន​ការ​បាក់បែក​នោះ​ឡើយ​ ពោល​មាន​ការ​មើល​ថែ​ ឧបត្ថម្ភ​ជា​ថវិកា​ និង​មាន​ជា​ការ​លើក​ទឹកចិត្ត​ដើម្បី​ឲ្យ​កីឡាករ​រឹងមាំ​ និង​ខំប្រឹង​ព្យាបាល​ដើម្បី​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ចំរើន​ គុន​ខ្មែរ​ បាន​របួស​បាក់ដៃ​ឆ្វេងកាល​ពី​ប្រកួត​ជា​កីឡាករ​អេស្ប៉ាញ​ Maxiel Rayo កាល​ពី​ថ្ងៃ​ទី៣​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ កម្មវិធី​របស់​ទូរទស្សន៍​ថោន​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ខណ្ឌ​កំបូល។​ ចំរើន​ នៅ​ពេល​នេះ​បាន​វះកាត់​ដាក់​ដែក​រួចរាល់​ហើយ​ដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម