ព័ត៌មានជាតិ
រដ្ឋសភាចាប់អនុវត្តន៍ប្រព័ន្ធស្កេនមុខស្រង់វត្តមានមន្ត្រី
រដ្ឋសភាកម្ពុជាចាប់ផ្ដើមប្រើប្រាស់កាម៉េរ៉ាស្កេនមុខស្រង់វត្តមានមន្ត្រី ដើម្បីពង្រឹងការគ្រប់គ្រង និងអនុវត្តន៍ការងារនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ។ អ្នកនាំពាក្យបញ្ជាក់ថានេះជាផ្នែកមួយនៃកំណែទម្រង់អភិបាលកិច្ចល្អ និងស៊ីជម្រៅនៅរដ្ឋសភាជាតិក្រោមការដឹកនាំរបស់សម្ដេចសភាធិបតី ឃួន សុដារី។

នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដានេះថា ការចាប់អនុវត្តន៍ប្រព័ន្ធស្កេនមុខមន្ត្រីដើម្បីចុះស្រង់វត្តមានមន្ត្រីនេះត្រូវបានដាក់អនុវត្តន៍ឱ្យស្របតាមគោលនយោបាយ និងការកែទម្រង់ឱ្យមានប្រសិទ្ធភាពរបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានដោយប្រើប្រាស់ប្រព័ន្ធឌីជីថល។
លោកបញ្ជាក់ថា ក្រៅពីការពង្រឹងនូវវត្តមានមន្ត្រី សភានឹងតម្រូវឱ្យមន្ត្រីរៀបចំធ្វើជារបាយការណ៍ការងាររបស់ខ្លួនបន្ថែមទៀត ដែលអាចឱ្យអគ្គលេខាធិការដ្ឋានអាចពិនិត្យពីលទ្ធផលសម្រេចបាន និងចំណុចខ្វះខាតដែលត្រូវបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រី។
លោកថា៖ «មិនអាចថាមកគាត់ដើរត្រេតត្រតអត់ធ្វើការហើយទៅវិញទេ! អ៊ីចឹងទី១ គឺការគ្រប់គ្រងនូវវត្តមានរបស់មន្ត្រីទី២គឺទាក់ទងនឹងការងារប្រចាំថ្ងៃរបស់គាត់ៗធ្វើអី? ដើម្បីចេញជាលទ្ធផលដែលជាការធ្វើកំណែទម្រង់ដែលមានសិមិទ្ធកម្មដែលរដ្ឋាភិបាលគាត់បានដាក់ចេញនូវការធ្វើកំណែទម្រង់ដំណាក់កាលថ្មីនេះត្រូវមានចេញជាលទ្ធផល»។

គួរឱ្យដឹងផងដែរថាប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី បានសម្រេចឱ្យធ្វើការកែទម្រង់សភាកម្ពុជាទៅជាសភាឌីជីថលក្នុងអំឡុងឆ្នាំ២០២៤ ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់សង្គមជាតិ គោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យា។ ហើយក្រោមការកែទម្រង់ និងអភិបាលកិច្ចល្អនៃសភាជាតិកាលពីកន្លងទៅថ្មីៗនេះ ក៏បានរកឃើញនិងលុបឈ្មោះមន្ត្រីជាង១០០ចេញពីក្របខណ្ឌការងារ និងដាក់ឱ្យចូលនិវត្តន៍ផងដែរ។
សម្ដេចប្រធានសភាធ្លាប់លើកឡើងថា វិធាននេះបានចូលរួមចំណែកដ៏សំខាន់ក្នុងការសន្សំថវិការជាតិ ពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់គោលការណ៍ជ្រើសរើសមន្ត្រីដោយផ្អែកលើស្នាដៃនិងសមត្ថភាព ភាពយុត្តិធម៌ គណនេយ្យភាព តម្លាភាព ឱកាសស្មើគ្នាក្នុងការទទួលបានការលើកទឹកចិត្ត និងជំរុញកំណែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាពដោយមិនមានការរើសអើង៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ