Connect with us

ព័ត៌មានអន្ដរជាតិ

ឥទ្ធិពលព្យុះភ្លៀងនៅរដ្ឋភាគខាងជើងឥណ្ឌា បណ្តាលឲ្យមនុស្ស ៧៨នាក់ស្លាប់

បានផុស

នៅ

ចូលដល់ខែកក្កដានេះ ផ្នែកមួយចំនួននៃ​ពិភពលោកកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិសូម្បីនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ យ៉ាងណា នៅឯប្រទេសឥណ្ឌាក្នុងទ្វីបអាស៊ីវិញ ក៏ត្រូវព្យុះភ្លៀងវាយប្រហារធ្ងន់ធ្ងរផងដែរ ខណៈគិតត្រឹមថ្ងៃចន្ទទី៧ តួលេខមនុស្សស្លាប់ដោយសារឥទ្ធិពលព្យុះភ្លៀងមូសុងក្នុងរដ្ឋ Himachal Pradesh ភាគខាងជើង បានកើនឡើងដល់៧៨នាក់ហើយ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីរាយការណ៍របស់ Anadolu, មជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នរបស់រដ្ឋនេះ អះអាងថា ក្រៅពីមនុស្សស្លាប់ នៅមានមនុស្ស១២១នាក់ទៀតរងរបួស និង៣៧នាក់កំពុងបាត់ខ្លួន។

ជុំវិញបញ្ហានេះ អាជ្ញាធរឥណ្ឌាបានបញ្ជូនកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋទៅតំបន់សំខាន់ៗរួចហើយ ដើម្បីបើកប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ជាពិសេសនៅតំបន់ Mandi និង Kullu ដែលជាកន្លែងមានអ្នកបាត់ខ្លួនច្រើន។

(រូបថត៖ Reuters)

ទន្ទឹមនោះ នាយកដ្ឋានឧតុនិយមឥណ្ឌា ក៏បានចេញការព្រមានពណ៌ក្រហម (កម្រិតខ្ពស់) ផងដែរសម្រាប់ស្រុក Mandi, Kangra និង Sirmaur ព្រោះបើតាមការព្យាករ ទីនោះនឹងប្រឈមជាមួយភ្លៀងធ្លាក់ខ្លាំងបំផុតនៅប៉ុន្មានថ្ងៃខាងមុខ។

សូមជម្រាបថា រដូវមូសុងនៅប្រទេសឥណ្ឌា តែងចាប់ផ្តើមក្នុងខែមិថុនា បន្តរហូតដល់ខែកញ្ញា ហើយក្នុងអំឡុងពេលនោះ វាតែងបង្កឲ្យមានព្យុះភ្លៀង ទឹកជំនន់រហ័ស និងបំណាក់ សម្លាប់មនុស្សរាល់ឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទឹកជំនន់​នៅ​ភាគ​ខាងជើង​ឥណ្ឌា ឆក់យកជីវិត​មនុស្ស​​៣​នាក់ និង​បាត់​ខ្លួន​រាប់សិប​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម