ព័ត៌មានជាតិ
សភាជាតិឈានទៅប្រើ AI ដើម្បីធ្វើកំណត់ហេតុអង្គប្រជុំ
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងពីគម្រោងនៃការប្រើប្រាស់ AI ធ្វើកំណត់ហេតុនៃកិច្ចប្រជុំ ដើម្បីកាត់បន្ថយពេលវេលា ភាពស្មុគស្មាញ និងទាញយកបច្ចេកវិទ្យាដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ស្ថាប័ន។

នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានឱ្យដឹងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ថា នាពេលខាងមុខអគ្គលេខាធិកាដ្ឋានរដ្ឋសភានឹងរៀបចំឱ្យមានការបណ្ដុះបណ្ដាលមន្ត្រីក្នុងការប្រើប្រាស់ AI ដើម្បីធ្វើកំណត់ហេតុនៃកិច្ចប្រជុំនានានៅសភា ដែលនឹងជំរុញប្រសិទ្ធភាពការងារនៅសភាជាតិកាន់តែប្រសើរជាងមុន។
លោកថា៖ «ពីមុនពេលប្រជុំមួយយើងត្រូវយកមនុស្សមកអង្គុយធ្វើកំណត់ហេតុ កត់ត្រាវៃ(សរសេរ)ទំរាំចប់កែសម្រួលហ្នឹងយូរណាស់! តិចទៀតយើងនឹងប្រើ AI ស្ដាប់ហើយពេលប្រជុំចប់គឺចេញជាកំណត់ហេតុតែម្ដង។ មន្ត្រីយើងប្រើតែម្នាក់ពីរនាក់ហ្នឹងគាត់អង្គុយកែផ្ទៀងផ្ទាត់ឡើងវិញបានហើយ»។
លោកបានលើកឡើងថាការប្រើប្រាស់ AI នឹងជួយកាត់បន្ថយពេលវេលាជាច្រើនផងដែរ ខណៈបានប្រៀបធៀបការធ្វើកំណត់ហេតុតាមបែបប្រពៃណីដែលត្រូវចំណាយពេល និងមន្ត្រីជាច្រើនដើម្បីធ្វើការក្រោយពីប្រជុំនីមួយៗចប់។
លោកបន្ថែមថា៖ «ពីមុនគ្រាន់តែប្រជុំ១ម៉ោងគាត់ត្រូវអង្គុយវ៉ៃ(សរសេរ) ដល់ទៅ៨ម៉ោងនោះ ដូចជាប្រជុំសមាជ(រដ្ឋសភា-ព្រឹទ្ធសភា) ថ្ងៃមុនយើងធ្វើ២០ម៉ោងគ្រាន់តែអង្គុយធ្វើហ្នឹងចង់២ទៅ៣អាទិត្យហើយមន្ត្រី១០-២០នាក់អង្គុយធ្វើ។ អ៊ីចឹង(ក្រោយការប្រើប្រាស់AI) ប្រសិទ្ធភាពការងារ និងស័ក្កិសិទ្ធការងាររបស់យើងនឹងកាន់តែប្រសើរជាងមុន»។

ជាការកត់សម្គាល់ ក្រោយពីសម្ដេចសភាធិបតី ឃួន សុដារី កាន់ការងារជាប្រធានសភាកាលពីឆ្នាំ២០២៣កន្លងសម្ដេចបានសម្រេចឱ្យធ្វើកំណែទម្រង់សភាកម្ពុជាទៅជាសភាឌីជីថល ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់សង្គមជាតិ គោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យា។
បើតាមអគ្គលេខាធិការដ្ឋានរដ្ឋសភាការធ្វើទៅជាសភាឌីជីលថលនេះនឹងចេញនៅក្នុងឆ្នាំ២០២៥នេះ ខណៈនៅថ្ងៃច័ន្ទម្សិលមិញ សភាជាតិក៏បានសម្រេចឱ្យប្រើប្រាស់ Electronic Signature ពិនិត្យ ទទួល និងបញ្ជូនឯកសារតាមអនឡាញ ព្រមទាំងដាក់អនុវត្តន៍ប្រព័ន្ធស្កេនមុខវត្តមានមន្ត្រី ជាមួយការតម្រូវឱ្យមន្ត្រីអគ្គលេខាធិការដ្ឋានរៀបចំរបាយការណ៍ការងារប្រចាំថ្ងៃរបស់ខ្លួនបន្ថែមទៀតផងដែរ ដែលការងារនេះអាចឱ្យអគ្គលេខាធិការដ្ឋានអាចពិនិត្យពីលទ្ធផលសម្រេចបាន និងចំណុចខ្វះខាតដែលត្រូវបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រី។
លោក កែវ ពិសិដ្ឋ បានឱ្យដឹងថា៖ «មិនអាចថាមកគាត់ដើរត្រេតត្រតអត់ធ្វើការហើយទៅវិញទេ! អ៊ីចឹងទី១ គឺការគ្រប់គ្រងនូវវត្តមានរបស់មន្ត្រីទី២គឺទាក់ទងនឹងការងារប្រចាំថ្ងៃរបស់គាត់ៗធ្វើអី? ដើម្បីចេញជាលទ្ធផលដែលជាការធ្វើកំណែទម្រង់ដែលមានសិមិទ្ធកម្មដែលរដ្ឋាភិបាលគាត់បានដាក់ចេញនូវការធ្វើកំណែទម្រង់ដំណាក់កាលថ្មីនេះត្រូវមានចេញជាលទ្ធផល»។
បើតាមលោក កែវ ពិសិដ្ឋ ការចាប់ផ្ដើមធ្វើកំណែទម្រង់ទៅជាសភាឌីជីថលនេះគឺមានគោលដៅដើម្បីលើកកម្ពស់ការងាររបស់អគ្គលេខាធិការដ្ឋានដើម្បីធ្វើជាជំនួយដល់អ្នកតំណាងរាស្ត្រធ្វើយ៉ាងណាផ្ដល់សេវាកម្មជូនប្រជាជនដែលជាម្ចាស់ឆ្នោតកាន់តែមានប្រសិទ្ធភាព៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


