នយោបាយ
សម្ដេចតេជោថាការស្ទង់មតិរបស់ថៃកាន់តែបង្ហាញពីភាពត្រឹមត្រូវរបស់សម្ដេចចំពោះកម្ពុជា
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោកដែលក្នុងពេលដែលប្រទេសប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំប្រទេសមួយទៀត ហើយមានតែ«ថៃ»ទេដែលអាចធ្វើរឿងបែបនេះបាន។

ក្នុងសារបង្ហោះនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជារឿងដែលគួរឱ្យអស់សំណើចដែលវិទ្យាស្ថាន NIDA របស់ថៃទៅធ្វើការស្ទង់មតិពីទឹកចិត្តពលរដ្ឋថៃចំពោះសម្ដេច។ សម្ដេចថាក្នុងពេលដែលប្រឈមមុខគ្នាជាមួយកម្ពុជាគួរណាស់ថៃនាំគ្នស្ទង់មតិមេដឹកនាំខ្លួនឯងវិញទៅ។
សម្ដេចបានផ្ញើសារទូន្មានថា៖ «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»។
កាលពីដើមសប្ដាហ៍នេះវិទ្យាស្ថានជាតិសម្រាប់ការអភិវឌ្ឍន៍រដ្ឋបាលរបស់ថៃបានចេញរបាយការណ៍ស្ទង់មតិមួយដែលបានសម្ភាសន៍មនុស្ស ១៣១០នាក់ទូទាំងប្រទេសអំពីបុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលជាលទ្ធផលបង្ហាញថាជិត៦០%ថាសម្ដេចតេជោមិនគួរឱ្យទុកចិត្ត និងជាង៣៤%ថាសម្ដេចបានធ្វើការទស្សទាយដោយគ្មានហេតុផលចំពោះការផ្លាស់ប្ដូរនៅក្នុងប្រទេសថៃ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានចាត់ទុកការស្ទង់មតិនេះជារឿងគួរឱ្យអស់សំណើច និងរឿងអាម៉ាស់របស់ថៃទៅវិញទេ ព្រោះជារឿងធម្មតាទេដែល «សត្រូវ» មិនពេញចិត្តថ្នាក់ដឹកនាំកម្ពុជា។
លោកបន្ថែមថា៖ «គឺជាល្បែងកូនក្មេង ហើយប្រហែលជារកលេសវាយប្រហារលើសម្ដេចតេជោលែងបានហើយបានឱ្យប្រជាជនមកធ្វើការស្ទង់មតិវាយប្រហារលើសម្ដេចតេជោវាជារឿងមួយគួរឱ្យអស់សំណើចជាទីបំផុតហើយជារឿងមួយដែលគួរឱ្យអាម៉ាស់ទៅវិញទេសម្រាប់ប្រជាជនដែលធ្វើការស្ទង់មតិលើសម្ដេចតេជោនោះ»។
លោក ជា ធីរិទ្ធ ថាវាមិនសំខាន់ទេត្រង់ថៃមិនពេញចិត្តថ្នាក់ដឹកនាំកម្ពុជា ព្រោះថ្នាក់ដឹកនាំកម្ពុជាកំពុងធ្វើការដើម្បីជាតិ ប្រជាជនខ្មែរ មិនមែនថៃនោះទេ។
កាលពីថ្ងៃទី១៨ ខែមិថុនា វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានចេញរបាយការណ៍ស្ទង់មតិមួយដែលបានបង្ហាញថាប្រជាជនកម្ពុជាច្រើនលើសលប់ដល់ជាង៩៣,៦% បានបង្ហាញការពេញចិត្តចំពោះចំណាត់ការទូទៅរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ៕



អត្ថបដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


