កីឡា
កីឡាករជើងចាស់ វង្ស គឹមហួត រីករាយចែករំលែកចំណេះដឹង បទពិសោធប្រណាំងរថយន្តដល់ក្មេងៗជំនាន់ក្រោយ
កីឡាករជើងចាស់ខាងផ្នែកប្រណាំងរថយន្ត វង្ស គឹមហួត ថាលោករីករាយបំផុតក្នុងការចែករំលែកចំណេះដឹង និងបទពិសោធជាង ១០ឆ្នាំមកនេះដល់ក្មេងៗជំនាន់ក្រោយដែលចង់ចេះ ឬចង់ក្លាយជាអ្នកប្រណាំងរថយន្តទាំង OFF ROAD និង RALLY។

លោក វង្ស គឹមហួត (រូបខាងឆ្វេង)
លោក វង្ស គឹមហួត បានឲ្យដឹងថា ពីមុនអំឡុងពេលចូលលេងឡានដំបូងគឺត្រូវស្វែងយល់ដោយខ្លួនឯង ដកពិសោធពីការប្រកួតជាក់ស្ដែង។ ការរៀបចំឡាន បច្ចេកទេស ប្រព័ន្ធសុវត្ថិភាព ច្បាប់ទម្លាប់នៃការប្រកួត និងការរៀបចំក្រុម Support គឺត្រូវចំណាយពេលយូរ និងស្វែងយល់យ៉ាងពិបាកដោយពុំសូវមានអ្នកយល់ដឹងច្រើននោះឡើយ។

លោក វង្ស គឹមហួត
ដោយជួបខ្លួនឯងបែបនេះហើយទើបកីឡាករឆ្នើម វង្ស គឹមហួត ប្រកាសចែករំលែកចំណេះដឹង បទពិសោធទាំងអស់ដល់យុវជនជំនាន់ក្រោយដែលមានបំណងចង់ក្លាយជាអ្នកប្រណាំងរថយន្ត។ ទាំងការរៀបចំខ្លួនឲ្យបានល្អត្រឹមត្រូវតាមស្ដង់ដាអន្តរជាតិ ការកែឆ្នៃរថយន្តតាមស្ដង់ដា រៀបចំប្រព័ន្ធសុវត្ថិភាព និងទ្រឹស្ដីមួយចំនួនទៀត។ ដូច្នេះហើយលោកមិនចង់ឲ្យអ្នកជំនាន់ក្រោយនេះចាប់ផ្ដើមពី ០ ឡើងទៅដូចជំនាន់លោកនោះឡើយ។ ពោលលោកចង់ឲ្យចាប់ផ្ដើមពី ៧០-៨០% តែម្ដង និងឆាប់ក្លាយជាកីឡាករដោយមិនចាំបាច់ចំណាយពេលច្រើនឆ្នាំដូចរូបលោក។


លោក វង្ស គឹមហួត និងដៃគូ
បញ្ជាក់ដែរថា លោក វង្ស គឹមហួត ជាកីឡាករប្រណាំងរថយន្ត RALLY របស់កម្ពុជាដ៏ឆ្នើមសមត្ថភាពកម្រិតអន្តរជាតិ។ លោកអាចប្រណាំងបានទាំង២ប្រភេទ OFF ROAD និង RALLY។ លោកធ្លាប់ឈ្នះពានលេខ១ ក្នុងកម្មវិធី Asia Cross Country Rally ដែលមាន ១២ប្រទេសចូលរួមកាលពីឆ្នាំ២០២២ ។ ប្រសិនបើអ្នកយុវជននានាដែលចាប់អារម្មណ៍ និងចង់ក្លាយជាកីឡាករអាជីពផ្នែកប្រណាំងរថយន្តហើយចង់រៀនសូត្រជាមួយលោក វង្ស គឹមហួត ប្រធានក្រុម VKH Racing Team អាចទំនាក់ទំនងតាមផេករបស់លោកបាន៕

លោក វង្ស គឹមហួត និងក្រុមការងារ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


