ព័ត៌មានជាតិ
បេះតែបន្លែដាំតាមរបងផ្ទះលក់ ស្រ្តីចំណាស់ៗ ៣ នាក់រកចំណូលមួយថ្ងៃមិនក្រោម ៤ មុឺនរៀល ដោយមិនប្រើដើមទុន
បន្លែធម្មជាតិ ដែលដុះតាមព្រៃល្បោះឬដាំតាមរបងដីលំនៅដ្ឋាន បានក្លាយជាប្រភពចំណូលប្រចាំថ្ងៃរបស់ពលរដ្ឋមួយចំនួនដោយមិនចាំបាច់ប្រើដើមទុន។ បន្លែធម្មជាតិដែលពលរដ្ឋដើរបេះប្រមូលដុះលូតលាស់ជាបន្តបន្ទាប់ ដើម្បីយកទៅលក់លើទីផ្សារជារៀងរាល់ថ្ងៃ។
រស់នៅក្នុងភូមិកូនខ្លុង នៃស្រុកមោងឫស្សី អ្នកស្រី សុីម ក្នុងវ័យ ៦៦ ឆ្នាំ បានឲ្យដឹងថា អ្នកស្រីអាចរកចំណូលបានចន្លោះពី ៤-៥ មុឺនរៀល គ្រាន់តែដើរបេះបន្លែនៅក្រោយផ្ទះនិងតាមរបង ដែលអាចឲ្យអ្នកស្រីអាចរកកម្រៃបានយ៉ាងងាយ។

ស្រ្តីរូបនេះបន្តថា បន្លែដែលអ្នកស្រីប្រមូលបានរាល់ថ្ងៃមានតែ ២ ប្រភេទដែលដុះខ្លួនឯងនោះគឺ ស្លឹកបាសនិងស្លឹកងប់ ដោយអ្នកស្រីប្រមូលឆ្លាស់គ្នា។
“ខ្ញុំពេលខ្លះដឹកទៅទីផ្សារលក់ខ្លួនឯង ត្រឹម ២ ទៅ ៣ ម៉ោងលក់អស់។ ថ្ងៃខ្លះមានអ្នកនៅជិតផ្សារមកលើកលក់បន្ត គឺស្រួលរកចំណូលបានប្រចាំថ្ងៃ ព្រោះទាំងគ្រួសារខ្ញុំក៏និយមស្លរស្លឹកបាសនិងស្លឹកងប់ដែរ ហើយវាក៏ជួយសុខភាពបានច្រើនទៀតផង”។
ចំណែកអ្នកស្រី ចាន់ថា វ័យ ៧២ ឆ្នាំ រស់នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ បានឲ្យដឹងដែរថា អ្នកស្រីរកកម្រៃបានចន្លោះ ពី ៥ ទៅ ៦ មុឺនរៀល ក្នុងមួយថ្ងៃ អាស្រ័យលើកម្លាំង បើប្រមូលបានច្រើនអាចបាន ៦ មុឺនរៀលក្នុងមួយថ្ងៃ។
ក្រៅពីស្លឹកបាស និងស្លឹកងប់ មានត្រួយម្រុំដែលអ្នកស្រីបានដាំតាមរបងផ្ទះ។ អ្នកស្រីបន្តថា “ការដើរប្រមូលបន្លែធម្មជាតិលក់ ជាការរកចំណូលបានយ៉ាងល្អបំផុត មិនចាំចាច់ទៅរកដើមទុនអីទេ វាបានលុយដោយងាយៗឲ្យតែយើងឧស្សាហ៍ ហើយកុំមើលរំលង ដោយបោះបង់ឬដើរបោចវាចោល នោះសុទ្ធតែជាផលប្រយោជន៍របស់យើង ក្នុងការរស់នៅប្រចាំថ្ងៃ ជាងដើរសុីឈ្នួលគេឆ្ងាយពីគ្រួសារ”។

ស្ត្រីវ័យ ៤៦ ឆ្នាំម្នាក់ទៀត រស់នៅក្នុងសង្កាត់រតន: ក្រុងបាត់ដំបង គឺអ្នកស្រី សួន នី ដែលមានកូនស្រីតូចៗក្នុងវ័យ សិក្សាចំនួន ៣ នាក់ទៀតក្នុងបន្ទុក ក្រៅពីមើលថែកូន អ្នកស្រីអាចរកចំណូលបានពីការលក់បន្លែដែលមាននៅតាមរបងដីនិងដាំដុះដោយខ្លួនឯងបន្តិចបន្តួចផង អាចរកថវិការបន្ទាប់បន្សំបានយ៉ាងហោចមួយព្រឹក ៣ មុឺនរៀលដែរ សម្រាប់ឲ្យកូនរៀនប្រចាំថ្ងៃ។ ក្នុងនោះអ្នកស្រីថា មានដូចជាផ្កា ព្រលឹតនៅក្នុងស្រះក្រោយផ្ទះបន្តិច ស្លឹកបាសតាមរបងបន្តិច និងស្លឹកងប់បន្តិច ហើយថ្ងៃខ្លះក៏អាចរកបាន ៤ មុឺនរៀល ហើយក៏មិនលំបាកដែរព្រោះនៅមិនឆ្ងាយពីផ្សារប៉ុន្មានទេ។
បើតាមស្ត្រីវ័យចំណាស់ៗខាងលើបានបញ្ជាក់ថា ពួកគាត់រកចំណូលបាន តាមរយះបន្លែធម្មជាតិនេះ ស្របពេលដែលច្រកព្រំដែនត្រូវបានភាគីថៃបិទ ហើយបានផ្តាច់ការនាំចូលបន្លែធ្វើឲ្យតម្រូវការបន្លែសរីរាងធម្មជាតិមានទីផ្សារដែលធ្វើឲ្យពួកគាត់រកចំណូលបានជាប្រចាំថៃ។



បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបងបានបញ្ជាក់ថា ស្លឹកបាសជាបន្លែម្យ៉ាងដែលងាយរកអាចដាំបានដោយងាយស្រួល គ្រាន់តែយកគ្រាប់ពីផ្លែទុំមកបណ្ដុះ ឬយកដើមចាស់ៗមកដោតនៅក្នុងដី និងស្រោចទឹកឱ្យបានញឹកញាប់ និងយកឈើមកធ្វើជាបង្គោល ឬតាមរបងសំណាញ់សម្រាប់វៀរឡើងគឺឆាប់បានប្រមូលផលហើយ។ ចំណែកដើមងប់ក៏ងាយស្រួលដាំប្រហាក់ប្រហែលគ្នានិងដើមវល្លិ៍បាសដែរ។
បន្លែ២ប្រភេទនេះក៏ពេញនិយមរបស់ប្រជាជនទូទៅដែរសម្រាប់ផ្សំជាធាតុម្ហូបយ៉ាងឆ្ងុយឆ្ងាញ់ ហើយក្នុងនោះក៏វាបានផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនផងដែរ។ វល្លិ៍បាសក្រៅពីស្លឹករបស់វា ក៏អ្នកខ្លះអាចយកផ្លែធ្វើជាបន្លែដ៏មានរស ជាតិ ខណះបន្លែ២ប្រភេទនេះកាន់តែកាត់ឬបេះស្លឹកវា ក៏កាន់តែដុះលូតលាស់បន្ថែមយ៉ាឆាប់៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


