Connect with us

ជីវិតកម្សាន្ដ

កុយ អេនណា រំលេចខ្លួនយ៉ាងស្រស់ស្អាតនៅប្រាសាទព្រះវិហារជាមួយសារដាស់តឿនឱ្យរួមគ្នាថែមរតកដូនតា

បានផុស

នៅ

បវរកញ្ញាលំដាប់រងទី១ នៃកម្មវិធីប្រឡង Miss Grand Cambodia 2023 កញ្ញា កុយ អេនណា
បានបញ្ចេញរូបភាពរូបភាពជាច្រើនសន្លឹក ក្នុងឈុតប្រពៃណីបុរាណខ្មែរយ៉ាងស្រស់ស្អាត រំលេចខ្លួននៅប្រាសាទព្រះវិហារ ធ្វើឱ្យអ្នកគាំទ្រស្ញើចសរសើរគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះ គឺបង្ហាញសម្រស់យ៉ាងស្រស់ផូរផង់របស់ស្រីស្អាត កុយ អេនណា ខណ:នាងបានគ្រងនូវឈុតសម្លៀកបំពាក់ទម្រង់បុរាណ (អប្សរា) ដែលមានរំលេចក្បាច់រចនាយ៉ាងស្រស់ស្អាត។ ជាក់ស្តែង តាមរយ:រូបភាពជាច្រើនសន្លឹកនេះក៏ត្រូវបានអ្នកគាំទ្រសរសើរ និងធ្វើការចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គមផងដែរ។

កញ្ញា កុយ អេនណាបានសរសេរខ្លឹមសារភ្ជាប់រូបភាពនោះថា “ឱ…!ព្រះវិហារ របស់បុព្វបុរសខ្មែរជាទីស្នេហា អ្នកអស្ចារ្យពេកហើយ កូនខ្មែររួមគ្នាចូលថែមរតកដូនតា”។ នាងបន្តថា “ស្មារតីខ្មែរតែមួយ យើងរួមគ្នាការពារបេតិកភណ្ឌដ៏មានតម្លៃ ដើម្បីមោទនភាពសម្រាប់ប្រជាជាតិខ្មែរទូទាំងប្រទេស”។

យ៉ាងណាមិញជាមួយគ្នានេះដែរក៏មានការលើកឡើ ងថាអេនណា ស្រស់ស្អាតណាស់បែបខ្មែរមានរំលេចក្បាច់រចនាយ៉ាងស្រស់ស្អាត។ គេកត់សម្គាល់ឃើញ បវរកញ្ញារូបនេះ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញាស្រីស្អាត កុយ អេនណា គឺមានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្តាកម្មវិធីតូចធំនានាបន្តបន្ ទាប់ខណ:ដែលរូបសម្រស់របស់នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានជាតិ១០ នាទីutes មុន

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើនជូនដល់កងទ័ពកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡាវបដិសេធមិនបានផ្ទុះអាវុធជាមួយកម្ពុជាដូចការផ្សាយរបស់ថៃទេ

Sokha Hotels

ព័ត៌មានពេញនិយម