Connect with us

សេដ្ឋកិច្ច

ការដោះដូរទំនិញកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ នៅឆមាសទី១

បានផុស

នៅ

នៅឆមាសទី១ ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ចិនមាន​ទំហំ​ទឹក​ប្រាក់ ៩,២៧ ពាន់​លាន​ដុល្លារ កើនឡើង ២៦,៩% ធៀបនឹងរយៈពេលដូចគ្នា កាល​ពីឆ្នាំ ២០២៤ ដែលមាន​ត្រឹម​តែ ៧,៣១ ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុ​ជានាំចេញទៅចិនចំនួនជាង ៧៥០ លានដុល្លារ ធ្លាក់ចុះ ៧,៩% ចំណែក​ឯចិន​នាំ​ចូល​មកវិញជាង ៨,៥២ ពាន់លានដុល្លារ កើនឡើង ៣១,២%។ នេះបើ​យោង​​តាមអគ្គនា​យកដ្ឋាន​គយ និង​​រដ្ឋាករ​កម្ពុជា ​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យខាងលើបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាមាន​ឱនភាពពាណិជ្ជកម្មជា​មួយ​ចិន​ប្រមាណ ៧,៧៧ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ មាន ៥,៦៨ ពាន់​លានដុល្លារ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីថា កម្ពុជាមាន​ឱន​ភាពពាណិជ្ជកម្មជាមួយចិនច្រើន ដោយសារកម្ពុជានាំចូលវត្ថុធាតុដើមពីប្រទេសចិន។

លោកបានថ្លែងថា៖ «យើងនាំចូលវត្ថុធាតុដើម ដូចជាក្រណាត់ ឡេវ រួត យើង​ត្រូវការ​ប្រើប្រាស់សម្រាប់នាំចេញ ឥវ៉ាន់សម្រាប់នាំចេញទៅអឺរ៉ុប វត្ថុធាតុដើមភាគច្រើន​គឺយើងនាំ​ចូល​ពី​ចិន»។

បើតាមលោក វិចិត្រ កម្ពុជាក៏ត្រូវតែរកវិធីខ្លះដើម្បីបង្រួញអតិរេកពាណិជ្ជកម្មឱ្យតូចជាងនេះ ដោយ​គួរតែមានរោងចក្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើមដោយខ្លួនឯងខ្លះ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញ​ការនាំចេញផលិត​ផលកសិផលរបស់កម្ពុជាឱ្យ​បានច្រើនបន្ថែមទៀត ខណៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងខិតខំប្រឹងប្រែងចរចាកិច្ចព្រម​ព្រៀងពាណិជ្ជ​សេរី ជាមួយប្រទេសមួយចំនួន និងបើកទីផ្សារផ្សេងៗទៀត ដើម្បីលក់ផលិត​ផលកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដោយ​មិនពឹង​ផ្អែកតែលើទំនិញសម្លៀកបំពាក់តែមួយនោះទេ ដើម្បីការពារផលប្រយោជន៍កម្ពុជា។

ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ និង​ផលិតផល​វាយ​នភណ្ឌ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា​ មាន​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ​កម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម