សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី សម្រេចបានជាង ៥០០ លានដុល្លារ កើនឡើងខ្ពស់
ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៥៥ លានដុល្លារ នៅរយៈពេល ៣ ខែ ឆ្នាំ ២០២៦ កើនឡើង ១៩១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៥ ឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងនៃប្រទេសទាំងពីរ ខណៈកម្ពុជានៅតែបន្តរក្សាបានទីផ្សារសំខាន់ៗ។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ២០២៦ កម្ពុជានាំចេញទៅសិង្ហបុរី មានតម្លៃជាង ១៨ លានដុល្លារ កើនឡើង ២៤,២% ចំណែកសិង្ហបុរីនាំចូលមកវិញមានតម្លៃជាង ៥៣៧ លានដុល្លារ កើន ២០៥%។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងថា កម្ពុជានៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានារនូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ និងទីផ្សាររបស់ខ្លួន។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ដោយសារមានតម្រូវការកើនឡើងរវាងប្រទេសទាំងពីរ ជំរុញឱ្យមានការបង្កើនការនាំចេញ ឬក៏បង្កើតចរន្តឱ្យមានការទិញ-លក់ ដើម្បីបំពេញតម្រូវការឱ្យអ្នកប្រើប្រាស់។

លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «ប្រទេសសិង្ហបុរី ជាទីផ្សារមួយសំខាន់ ពីព្រោះសិង្ហបុរី ជាប្រទេសដែលមានស្ដង់ដារខ្ពស់ ទាំងមនុស្ស និងរបៀបរបបនៃការរស់នៅ បើគេមានតម្រូវការផលិតផលកម្ពុជា មានន័យថា ផលិតផលកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការរបស់សិង្ហបុរី ដែលជាគំរូមួយជំរុញឱ្យកម្ពុជា មានឧត្តមភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗទៀត»។
នៅក្នុងឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី សម្រេចបាន ២,៣៤ ពាន់លានដុល្លារ កើនឡើង ៨៩% ក្នុងនោះកម្ពុជានាំទំនិញចេញទៅ ប្រទេសសិង្ហបុរី មានតម្លៃ ៩២០ លានដុល្លារ កើនជាង ២០០% ចំណែកឯ សិង្ហបុរី នាំចូលមកវិញមានតម្លៃ ១,៤២ ពាន់លានដុល្លារ កើន ៥០,៥០%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


