កីឡា
ល្ងាចនេះ កម្ពុជា ប៉ះ ឡាវ ជាក្រុមល្អមានកីឡាករ ៣ នាក់លេងនៅក្រៅប្រទេស
ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំ (U23) បើកឆាកពានរង្វាន់យុវជនអាស៊ាន ASEAN U23 Championship វេលាម៉ោង ៥ ល្ងាចនេះ ប៉ះ ក្រុមជម្រើសជាតិ ឡាវ នៅប្រទេសឥណ្ឌូណេស៊ី។

សម្រាប់ការចូលរួមប្រកួតពានរង្វាន់យុវជនអាស៊ាន ឆ្នាំ ២០២៥ កម្ពុជា អវត្តមានកីឡាករសំខាន់ៗជាច្រើនពីក្លិប ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ដោយសារក្រុមទាំងពីរកំពុងត្រៀមខ្លួនបើករដូវកាលថ្មី ដែលត្រូវប្រកួតពានខេមបូឌានស៊ុបភើខាប់ នៅដើមខែសីហា។
ទោះបីជាយ៉ាងណា កម្ពុជា ក៏មានកីឡាកល្អដែលមានបទពិសោធច្រើនចូលរូមដែរដូចជា អ្នកចាំទី រ៉េត លីហេង មកពីក្លិប ណាហ្គាវើលដ៍។ នៅតំបន់ការពារមាន ឡេង ណូរ៉ា មកពីក្លិប វិសាខា និង សំអុល ទីណា មកពីក្លិប អាយអេសអាយ ដង្កោសែនជ័យ និង ផាត់ សុខា មកពីក្លិបណាហ្គាវើលដ៍។

នៅតំបន់បម្រើ កម្ពុជាមាន ជូ ស៊ីនទិ មកពីក្លិប ព្រះខ័នរាជស្វាយរៀង, ស៊ិន សុវណ្ណមករា មកពីក្លិប វិសាខា និង លឹម លោកាថុង មកពីក្លិប Auckland United ប្រទេសនូវែលហ្សេឡង់។ ចំពោះតំបន់ប្រយុទ្ធមានកីឡាករ ហាវ សុខនេត្រ មកពីក្លិប អាយអេសអាយ ដង្កោសែនជ័យ។ កីឡាករទាំងនេះភាគសុទ្ធតែបានលេងច្រើននៅក្នុងលីគកំពូលកម្ពុជា។

បើនិយាយពី ឡាវ វិញពិតជាមិនធម្មតាដោយពួកគេភាគច្រើនជាកីឡាករជម្រើសជាតិឡាវ បើទោះបីជាអាយុទើប ២៣ ឆ្នាំ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ពួកគេមានកីឡាករ ៣ នាក់លេងនៅក្រៅប្រទេស។ កីឡាករ Sayfon Keohanan មកពីក្លិប Suphanburi ប្រទេសថៃ លេងក្នុងតំណែងបម្រើប្រយុទ្ធ។ កីឡាករ Damoth Thongkhamsavath ជាខ្សែបម្រើ មកពីក្លិប DA Thanh Hao ប្រទេសវៀតណាម និងកីឡាករ Khonesavanh Keonuchanh ជាខ្សែបម្រើ មកពីក្លិប Rome City Institute ប្រទេសអ៉ីតាលី។ ខ្សែបម្រើទាំង ៣ នាក់នេះជាកម្លាំងសម្រាប់ U23 ឡាវ ដែលជួយដល់កម្លាំងប្រយុទ្ធដ៏គ្រោះថ្នាក់ Peter Phanthavong អាយុ ១៩ ឆ្នាំ ដែលកំពុងល្អនៅជម្រើសជាតិឡាវ។

ក្រឡេកមើលប្រវត្តិប៉ះគ្នា ក្រុម U23 កម្ពុជា និង ឡាវ ធ្លាប់ជួបគ្នា ៤ លើក ក្នុងនោះ កម្ពុជា ឈ្នះ ២ លើក ខណៈ ឡាវ ឈ្នះ ២ លើក។
- ឈ្នះ ២-០ ក្នុងស៊ីហ្គេម ឆ្នាំ១៩៧១
- ចាញ់ ឡាវ ០-២ ក្នុងស៊ីហ្គេម ឆ្នាំ២០០១
- ឈ្នះ ឡាវ ៤-១ ក្នុងស៊ីហ្គេម ឆ្នាំ ២០២១
- ចាញ់ឡាវ ០-៣ ក្នុងពាន AFF U23 Championship ឆ្នាំ ២០០៥

សូមបញ្ជាក់ថា កម្ពុជា ស្ថិតនៅពូល ពូល B ជាមួយ វៀតណាម និង ឡាវ ខណៈពូល A មានម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ ហើយពូល C មាន ថៃ មីយ៉ាន់ម៉ា និង ទីម័រខាងកើត។
ក្រុមលេខ ១ នៃពូលទាំង ៣ និងក្រុមលេខ ២ ល្អបំផុត ១ ត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


