កីឡា
ក្រុម U22 កម្ពុជា មានព្រឹត្តិការណ៍ប្រកួតអន្តរជាតិសំខាន់ ៣ ចាប់ពីសប្តាហ៍ក្រោយទៅ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ មានព្រឹត្តិការណ៍ប្រកួតអន្តរជាតិចំនួន ៣ ផ្សេងគ្នា ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទៅដែលលោក Koji Gyotoku ក្នុងនាមជាគ្រូបង្គោល បានយកចិត្តទុកដាក់ខ្លាំងជាងក្រុមជម្រើសជាតិដៃទី១។

ទី១ ពួកគេនឹងធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីប្រកួតពានរង្វាន់យុវជនអាស៊ានអាយុក្រោម ២៣ ឆ្នាំ (ASEAN U23 Championship) ដោយប្រកួតទី១ ប៉ះក្រុម U23 ឡាវ នៅថ្ងៃទី១៦ ខែកក្កដា និងប្រកួតទី២ ជួប U23 វៀតណាម នៅថ្ងៃទី២២ ខែកក្កដា សម្រាប់ការប្រកួតសន្សំពិន្ទុពូល B។
ទី២ ក្រុមម្ចាស់ផ្ទះ U23 កម្ពុជាទទួលធ្វើម្ចាស់រៀបចំការប្រកួតជម្រុះជើងឯកយុវជនអាស៊ី អាយុក្រោម ២៣ ឆ្នាំ (2026 AFC U-23 Asian Cup) នៅខែកញ្ញាសម្រាប់ពូល G។ ការប្រកួតទី១ ក្រុមកម្ពុជា ប៉ះ អូម៉ង់ ថ្ងៃទី៣ កញ្ញា, ប្រកួតទី២ ប៉ះប៉ាគីស្ថាន ថ្ងៃទី៦ កញ្ញា និងប្រកួតទី៣ ប៉ះ អ៉ីរ៉ាក់ ថ្ងៃទី៩ កញ្ញា។

ទី៣ ក្រុម U22 កម្ពុជា នឹងធ្វើដំណើរទៅប្រទេសថៃ ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។
ពានយុវជនអាស៊ានអាយុ២៣ឆ្នាំ (ASEAN U23 Championship) ឆ្នាំ២០២៥ នៅប្រទេសវៀតណាម
- កម្ពុជា vs ឡាវ (ថ្ងៃទី១៦ កក្កដា ២០២៥)
- កម្ពុជា vs វៀតណាម (ថ្ងៃទី២២ កក្កដា ២០២៥)
ព្រឹត្តិការណ៍ជម្រុះពានយុវជនអាស៊ី 2026 AFC U-23 Asian Cup នៅប្រទេស កម្ពុជា
- កម្ពុជា vs អូម៉ង់ (ទី៣ កញ្ញា ២០២៥)
- កម្ពុជា vs ប៉ាគីស្ថាន (ទី៦ កញ្ញា ២០២៥)
- កម្ពុជា vs អ៉ីរ៉ាក់ (ទី៩ កញ្ញា ២០២៥)
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់អាយុ ២២ ឆ្នាំ
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ ក្រុមបាល់ទាត់អាយុក្រោម ២២ ឆ្នាំទាំង ១១ប្រទេសចូលរួមប្រកួតគឺម្ចាស់ផ្ទះ ថៃ ឥណ្ឌូណេស៊ី វៀតណាម ទីម័រខាងកើត ហ្វីលីពីន ឡាវ សិង្ហបុរី ព្រុយណេ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង កម្ពុជា ប៉ុន្តែមិនទាន់ចាប់ឆ្នោតជ្រើសរើសពូលទេ៕

អត្ថបទ៖ វីរបុត្រ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


