កីឡា
U23 កម្ពុជា កាន់តែពិបាកឡើងវគ្គ ៤ ក្រុមចុងក្រោយ បន្ទាប់ពីស្មើ ឡាវ យប់មិញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ (U23) កាន់តែពិបាកក្នុងការឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយ បន្ទាប់ពីបានស្មើ ១-១ ជាមួយ ក្រុម U23 ឡាវ សម្រាប់ការប្រកួតបើកឆាកពូល B ពានរង្វាន់យុវជនអាស៊ាន ASEAN U23 Championship ឆ្នាំ ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី។

ការប្រកួតបង្ហាញឲ្យឃើញថា ក្រុមយុវជនកម្ពុជា មានទម្រង់លេងល្អជាង ក្រុមយុវជនឡាវ តាមរយៈការគ្រប់គ្រងបាល់ និងដាក់សម្ពាធឆ្ពោះទៅតំបន់ប្រយុទ្ធបានច្រើនទាំងវគ្គទី១ និងវគ្គទី២។ ខ្សែបម្រើការពារកណ្តាល កីឡាករ ជូ ស៊ីនទិ មកពីក្លិប ព្រះខ័នរាជស្វាយរៀង និងកីឡាករ លឹម លោកា ពិតជាបំពេញតួនាទីបានល្អ រហូតទទួលបានការកោតសរសើរពីអ្នកគាំទ្រយ៉ាងខ្លាំង។

ទោះបីជាយ៉ាងណា នៅតំបន់ការពារធ្វើមិនសូវបានល្អទេដោយខ្វះការប្រយ័ត្នពីការវាយបករបស់ក្រុមយុវជនឡាវ។ អ្វីដែលគួរកែប្រែបំផុតនោះ គឺ នៅតំបន់ប្រយុទ្ធពិតជាខ្វះខាត។ កីឡាករភាគច្រើនព្យាយាមអូសបាល់ម្នាក់ឯង និងស៊ុតពីចម្ងាយតែម្តង។ ពេលមានឱកាសល្អ ដោយមានមិត្តរួមក្រុមនៅស្លាបឆ្វេង ឬ ស្តាំហើយ ប៉ុន្តែកីឡាករនៅតែមិនបោះបាល់ឲ្យថែមទៀត។ ជារួមនៅពេលមើលឃើញដៃគូមានកម្រិតទាបជាង ធ្វើឲ្យយុវជនកម្ពុជាហាក់ដូចជាព្យាយាមលេងបាល់ម្នាក់ឯង និងស៊ុតខ្លួនឯងច្រើនជាងការបញ្ជូនទៅមិត្តរួមក្រុម។

ឡាវ បានបើកការនាំមុខ ១-០ នៅនាទី ១៨ ដោយកីឡាករ Phousomboun Panyavong ប៉ុន្តែដើមវគ្គទី២ នៅនាទី ៥៧ កីឡាករ ផាត់ សុខា បានស៊ុតចូលតាមស្មើ ១-១ ដែលរក្សារហូតចប់ការប្រកួត។ កីឡាករ ផាត់ សុខា ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត។

ជាមួយគ្នានេះ ខ្សែបម្រើ លឹម លោកា ត្រូវបានជ្រើសរើសជាកីឡាករសកកម្មជាងគេប្រចាំការប្រកួត។

តាមរយៈលទ្ធផលនេះ ក្រុម កម្ពុជា និង ឡាវ កាន់តែពិបាកក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីព្រោះការប្រកួតបន្ទាប់ ឡាវ ប៉ះ វៀតណាម នៅថ្ងៃទី១៩ ខែកក្កដា ហើយកម្ពុជា ប៉ះ វៀតណាម នៅថ្ងៃទី ២២ ខែកក្កដា។ ទាំង កម្ពុជា និង ឡាវ សុទ្ធតែជាក្រុមដែលពិបាកយកឈ្នះ វៀតណាម ដូច្នេះឱកាសប្រជែងយកចំណាត់ថ្នាក់លេខ ១ ក្នុងពូល B ពិតជាពិបាកខ្លាំង។

ក្រុមទាំងពីរដាច់ខាត ត្រូវឈ្នះ វៀតណាម ទើបអាចឡើងទៅវគ្គបន្ត ប៉ុន្តែប្រសិនបើស្មើជាមួយ វៀតណាម គឺស្ទើរអស់ឱកាស ពីព្រោះក្រុមលេខ ១ នៃពូលទាំង ៣ ចំនួន ៣ ក្រុម និងក្រុមលេខ ២ ល្អបំផុត ក្នុងចំណោមពូលទាំង ៣ ចំនួន ១ ក្រុម បានឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ។ ដូច្នេះតំណែង ក្រុមលេខ ២ ល្អបំផុត គឺពិតជាពិបាកសម្រាប់ កម្ពុជា និង ឡាវ បើប្រៀបធៀបនឹងពីរពូលផ្សេងទៀត។

ពូល A
- ឥណ្ឌូណេស៊ី មាន ៣ ពិន្ទុ
- ហ្វីលីពិន មាន ៣ ពិន្ទុ
- ម៉ាឡេស៊ី មាន ០ ពិន្ទុ
- ព្រុយណេ មាន ០ ពិន្ទុ

ពូល C
- ឡាវ មាន ១ ពិន្ទុ
- កម្ពុជា មាន ១ ពិន្ទុ
- វៀតណាម (មិនទាន់ប្រកួត)

ពូល C
- មីយ៉ាន់ម៉ា មាន ១ ពិន្ទុ
- ទីម័រខាងកើត មាន ១ ពិន្ទុ
- ថៃ (មិនទាន់ប្រកួត)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


